ជួបគ្នាតាមទូរសព្ទលើកដំបូងក្រោយកាន់តំណែង ដឹងថា ត្រាំ និង ពូទីន និយាយអ្វីខ្លះទេ?
- 2017-01-29 03:04:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបគ្នាតាមទូរសព្ទលើកដំបូងក្រោយកាន់តំណែង ដឹងថា ត្រាំ និង ពូទីន និយាយអ្វីខ្លះទេ?
ចន្លោះមិនឃើញ
ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងជាមួយមេដឹកនាំពិភពលោកនានាតាមទូរសព្ទកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយក្នុងនោះមានទាំងគូបដិបក្ខនយោបាយត្រជាក់គឺលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីផងដែរ។
ក្នុងជំនួបតាមទូរសព្ទលើកដំបូងបន្ទាប់ពីលោក ដូណាល់ ត្រាំ ឡើងកាន់កាន់តំណែងនោះ វិមានក្រឹមឡាំង បានអះអាងថា សហរដ្ឋអាមេរិក និងរុស្ស៊ីបានព្រមព្រៀងគ្នា ប្រយុទ្ធប្រឆាំងជាមួយ "ភេរវកម្មអន្តរជាតិ" ដោយរាប់បញ្ចូលទាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម រួមទាំងក្រុមភេរវកម្មផ្សេងទៀតនៅប្រទេសស៊ីរី។
ចំណែកខាងសេតវិមានវិញ បានបញ្ជាក់ថា ការភ្ជាប់ទំនាក់ទំនងតាមទូរសព្ទលើកដំបូងនេះ ជាសញ្ញាណចាប់ផ្ដើមមួយ ដើម្បីពង្រឹងទំនាក់ទំនងរវាងមហាអំណាចទាំង២ និងជួសជុលភាពប្រេះឆាពីមុនមក។ ចំណុចសំខាន់ៗ ដែលមេដឹកនាំប្រទេសទាំង២ បានពិភាក្សាគ្នាមាន៖
ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម
បញ្ហាមជ្ឈិមបូព៌ា និងជម្លោះអារ៉ាប់-អ៊ីស្រាអែល
យុទ្ធសាស្ត្រប្រកបដោយស្ថិរភាព, គ្មានការរីកសាយអាវុធនុយក្លេអ៊ែរ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
វិបត្តិកូរ៉េខាងជើង និងខាងត្បូង
ស្ថានភាពនៅអ៊ុយក្រែន
វិមានក្រឹមឡាំងបានលើកឡើងថា ជំនួបតាមទូរសព្ទរវាងមេដឹកនាំកំពូលទាំង២ ស្ដែងចេញនូវភាពវិជ្ជមានច្រើន។ ក្រៅពីរុស្ស៊ី ប្រធានាធិបតីថ្មី ដូណាល់ ត្រាំ ក៏បានពិភាក្សាតាមទូរសព្ទជាមួយប្រទេសមួយចំនួនទៀត ដូចជាជប៉ុន អាល្លឺម៉ង់ បារាំង និងអូស្ត្រាលីផងដែរ៕