រតនៈ ពិសិដ្ឋ ខ្លាចវិញ្ញាណ រាជ បូរី មកធ្វើទុក្ខបុកម្នេញពេលសម្តែង
- 2017-01-29 06:24:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រតនៈ ពិសិដ្ឋ ខ្លាចវិញ្ញាណ រាជ បូរី មកធ្វើទុក្ខបុកម្នេញពេលសម្តែង
ចន្លោះមិនឃើញ
លោក រតនៈ ពិសិដ្ឋ បានលើកឡើងក្នុងពិធីក្រុងពាលីរឿង "រាជបូរី Come back” របស់ផលិតកម្មក្លាស៊ិកនៅព្រឹកមិញនេះថា លោកពិតជាមានការព្រួយបារម្ភ ខ្លាចវិញ្ញាណ រាជបូរី មកធ្វើទុកបុកម្នេញ ករណីថាសម្តែងមិនបានដូចខ្សែជីវិតពិតរបស់ រាជ បូរី កាលនៅមានជីវិត។
រតនៈ ពិសិដ្ឋ ដែលសម្តែងជាតួអង្គ រាជ បូរី នៅក្នុងរឿងថ្មីនេះបានបន្តថា ទោះបីជាមានការព្រួយបារម្ភយ៉ាងនេះក្តី ប៉ុន្តែនៅពេលសម្តែង លោកប្តេជ្ញាចិត្តថានឹងសម្តែងឲ្យបានល្អ អ្វីដែលពិសេសជាងនេះទៀតនោះមុនពេលថតលោក អុជធូបដើម្បីសុំឲ្យវិញ្ញាណ រាជបូរី ផ្តល់នូវអ្វីដែលលោកអាចធ្វើទៅបាន និងដូចអ្វីដែលវិញ្ញាណ រាជ បូរី ចង់បាន។
យ៉ាងណាមិញម្ចាស់ផលិតកម្មក្លាស៊ិក លោក ហួ សុផល បានថ្លែងថាខ្សែភាពយន្តខ្នាតធំ "រាជបុរី Come back “ នេះមានខ្សែជីវិតពិតរបស់ រាជបុរី កាលពីនៅមានជីវិត ៧០ ភាគរយ និង៣០លោកបន្ថែម។ "បានជាខ្ញុំយករឿងពិតរបស់គាត់ (រាជបូរី) មកផលិតជាខ្សែភាពយន្តព្រោះ ចង់គាស់កកាយ នៅស្នាដៃគាត់មួយចំនួនបង្ហាញជូនទស្សនិកជនជីវិត និងការតស៊ូរបស់គាត់តាំងពីនៅមានជីវិត រហូតដល់បាត់បងជីវិតដោយគ្រោះថ្នាក់ចររាណ៍"។លោក ហួ សុផល បន្ថែម។
លោក ហួ សុផល បានបញ្ជាក់ថា ខ្សែភាពយន្តខ្នាតធំរឿង "រាជបូរីCome back” នេះនឹងដំណើរការថតនៅដើមខែ កុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះហើយ។ រឿងនេះជាប្រភេទរឿងខ្មោចលងបន្លាច លាយឡំជាមួយភាពកំប្លែងសើចតាំងពីដើមរហូតដល់ចប់ ចូលរួមសម្តែងដោយ លោក រតនៈ ពិសិដ្ឋ កញ្ញា ស្រីពេជ្រ កញ្ញា លីនដា កញ្ញា ព្រីម លីហ្សា លោក សត្យា និងតារាសម្តែងប្រុសស្រីជាច្រើនរូបទៀត៕