Liverpool ប្រើ​យន្តហោះ​ឯកជន​ទៅ​យក​ Mane ឲ្យ​ទាន់​ប្រកួត Chelsea

  • 2017-01-30 02:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool មិន​ចំណាយ​ពេល​ទន្ទឹង​រង់​ចាំ​ Sadio Mane យូរ​ឡើយ​បន្ទាប់​ពី​រូប​គេ​ ចប់​បេសកកម្ម​ជាមួយ​នឹង​​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​។

Mane នឹង​ហោះត្រង់មក Liverpool តាមយន្តហោះឯកជន

ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​ បាន​ធ្លាក់​ចេញ​ពី​ពាន​ Africa Cup of Nation ក្រោយ​ចាញ់​ កាមេរ៉ូន​នៅ​វគ្គ​ទាត់​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្ដី។ មហាសេដ្ឋី​ក្លឹប​​​រហស្សនាម​ថា​ហង្ស​ក្រហម​បាន​ប្រើ​យន្តហោះ​ឯកជន (Private Jet) ទៅ​ដឹក​ Mane ពី​ប្រទេស​ហ្គាបុង​ដើម្បី​ឲ្យ​មកលេង​​ទាន់​ប្រកួត​ដ៏​សំខាន់​ជាមួយ​ Chelsea នៅ​យប់​ថ្ងៃ​អង្គារ។

នេះ​មិន​មែន​លើក​ដំបូង​ទេ​ដែល Liverpool ប្រើ​យន្តហោះ​ឯកជន​ ទៅ​ដឹក​កីឡាករ​សំខាន់ៗ​ ហោះ​ត្រង់​ មក​អង់គ្លេស​ ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​២០១៣ ក្លឹប​នេះ​ធ្លាប់​ទៅ​ដឹក Suarez ពី​អាមេរិក​ខាង​ត្បូង​ មក​លេង​ឲ្យ​ទាន់​ប្រកួត​ទល់​នឹង Everton ហើយ​ថ្មី​ៗ​នេះ​ Liverpool ក៏​បាន​ប្រើ​យន្តហោះ​ឯកជន​ទៅ​​ដឹក​ Firmino និង​ Coutinho ដូច​គ្នា៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន