ក្ដីស្រមៃធំៗរបស់ឯកឧត្ដម ស៊ុន ចាន់ថុល មាន៧ តែទើបសម្រេចបានមួយចំនួន
- 2017-01-30 08:00:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដីស្រមៃធំៗរបស់ឯកឧត្ដម ស៊ុន ចាន់ថុល មាន៧ តែទើបសម្រេចបានមួយចំនួន
ចន្លោះមិនឃើញ
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ផ្ដល់ប័ណ្ណបើកបរយានយន្ត ថាក្នុងអាណត្តិ ដែលលោកធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកមានក្ដីស្រមៃធំៗចំនួន៧ តែទើបធ្វើបានសម្រេចដោយជោគជ័យមួយចំនួនប៉ុណ្ណោះ។
១. ចង់ផ្ដល់សេវាសាធារណតាមប្រព័ន្ធអនឡាញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែងយ៉ាងដូច្នេះថា៖ ក្ដីស្រមៃខ្ញុំទីមួយគឺខ្ញុំចង់ឱ្យមានសេវាសាធារណតាមប្រព័ន្ធអនឡាញ ដូចជាការធ្វើប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត ការធ្វើផ្លាកលេខជាដើម ឥឡូវបានសម្រេចហើយ។
២. ចង់បានផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា នេះជាក្ដីស្រមៃដ៏ធំរបស់លោក ក៏ដូចជារដ្ឋាភិបាល ចង់ឱ្យមានផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ សាងសង់ឱ្យចប់ជាស្ថាពរក្នុងពេលឆាប់ៗនេះ។ ចង់ឱ្យមានផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត ពីភ្នំពេញទៅប៉ោយប៉ែត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។ (ស្ថិតក្នុងគម្រោង)
៣. ចង់ជួសជុលផ្លូវដែកពីភ្នំពេញ ទៅប៉ោយប៉ែតឱ្យចប់ជាស្ថាពរ៖ ចង់ឱ្យជួសជុលផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែតនេះឱ្យបានលឿនបំផុត។ ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែង។ (ស្ថិតក្នុងគម្រោង)
៤. ចង់ឱ្យមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក៖ ឯកឧត្ដមមានប្រសាសន៍ថា៖ "ខ្ញុំចង់ឱ្យមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ដើម្បីកាត់បន្ថយការកកស្ទះយូរណាស់មកហើយ តាមរយៈការប្រើប្រាស់ទន្លេរបស់យើង ចង់ធ្វើឱ្យបានក្នុងពេលខាងមុខនេះ"។ (ស្ថិតក្នុងគម្រោង)
៥. ចង់ឃើញការតភ្ជាប់ផ្លូវដែក៖ លោកមានប្រសាសន៍ថា ក្ដីស្រមៃរបស់លោកដ៏សំខាន់មួយទៀតនោះគឺ ចង់ឃើញការតភ្ជាប់ផ្លូវដែក ពីស្ថានីយភ្នំពេញមកព្រលានយន្តហោះ ដែលធ្វើឲ្យអ្នកដំណើរអាចជិះរទេះភ្លើងមកព្រលានយន្តហោះតែម្ដង។ មួយវិញទៀត គឺផ្លូវដែកពីស្ថានីយភ្នំពេញ ទៅតំបន់សេដ្ឋកិច្ចពិសេស ដើម្បីដឹកជញ្ជូនកម្មករទៅធ្វើការ។ (ស្ថិតក្នុងគម្រោង)
៦.ការធ្វើការជួសជុលថែទាំផ្លូវឱ្យបានមាំ មិនមែនធ្វើជាប់នោះទេ (កំពុងអនុវត្ត)
៧. រៀបចំ ផ្សព្វផ្សាយ ណែនាំ ច្បាប់ចរាចរណ៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០%នៅឆ្នាំ២០២០។ (កំពុងអនុវត្ត)