ចំណេញខ្លាំង! ប្រព័ន្ធចុះបញ្ជីយានយន្តលើអនឡាញ ជួយកាត់បន្ថយចំណាយក្រៅផ្លូវការ
- 2017-01-30 03:19:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេញខ្លាំង! ប្រព័ន្ធចុះបញ្ជីយានយន្តលើអនឡាញ ជួយកាត់បន្ថយចំណាយក្រៅផ្លូវការ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំប្រព័ន្ធចុះបញ្ជីយានយន្តអនឡាញ ដើម្បីឲ្យពលរដ្ឋកាន់តែងាយស្រួល ចំណេញពេលវេលា និងអាចកាត់បន្ថយ ការចំណាយក្រៅផ្លូវការប្រកបដោយប្រសិទ្ធភាព។
ការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ចំពោះសេវាសាធារណៈទាំងនេះ គឺដើម្បីសម្រួលដល់ការចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចុះឈ្មោះប្រឡងប័ណ្ណបើកបរ និងផ្តល់ប័ណ្ណបើកបរ តាមរយៈការធ្វើទំនើបកម្ម។ ប្រព័ន្ធទាំងនេះជួយកាត់បន្ថយ នីតិវិធីរដ្ឋបាល ផ្ដល់សេវាងាយស្រួល និងឆាប់រហ័ស ព្រមទាំងលុបបំបាត់ ការចំណាយក្រៅផ្លូវការប្រកបដោយប្រសិទ្ធភាព តម្លាភាព ការជឿជាក់ និង ទំនុកចិត្ត។ នេះបើតាមការលើកឡើងពីទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន ដែលបានបង្ហោះមុននេះបន្តិច។
ចុះបញ្ជីយានជំនិះ
(ការចុះបញ្ជីយានជំនិះ និងការទិញលេខពិសេស)
Online: https://vehicle.mpwt.gov.kh
ឯកសារតម្រូវ៖
ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
Online: https://techinspection.mpwt.gov.kh
ឯកសារតម្រូវ៖
ផ្ដល់ប័ណ្ណបើកបរយានយន្ត
Online: http://driverlicense.mpwt.gov.kh/login
ឯកសារតម្រូវ៖
កម្មវិធីយល់ដឹងអំពីទ្រឹស្ដី នៃការបើកបរលើទូរសព្ទ
សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOs និង Android អាចទាញយកតាមរយៈ Link ខាងក្រោមនេះ៖
App Store (iOS)៖ http://dr.mpwt.gov.kh/ios
Play Store (Android)៖ http://dr.mpwt.gov.kh/android
ប្រភព៖ ទំព័រហេ្វសប៊ុក សម្តេច ហ៊ុន សែន