ភ្ញៀវទេសចរសម្រុកទៅលេងខេត្តព្រះសីហនុជាង ៨ម៉ឺននាក់នៅថ្ងៃចូលឆ្នាំចិន
- 2017-01-30 07:05:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញៀវទេសចរសម្រុកទៅលេងខេត្តព្រះសីហនុជាង ៨ម៉ឺននាក់នៅថ្ងៃចូលឆ្នាំចិន
ចន្លោះមិនឃើញ
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវទេសចរសរុបប្រមាណ៨៣,០០០ នាក់ បានសម្រុកទៅលេងនៅខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២៧-២៩ខែមករាឆ្នាំ២០១៧។
លោក តាំង សុចិត្រគ្រឹស្នា បានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមករា មានភ្ញៀវទេសចរប្រមាណ១៦,០០០នាក់ ថ្ងៃទី២៨ខែមករា មានប្រមាណ២៧,០០០នាក់ និងថ្ងៃទី២៩ ខែមករា មានប្រមាណ ៤០,០០០នាក់។
បើតាមទិន្នន័យ ភ្ញៀវទេសចរដែលអញ្ជើញទៅកាន់ខេត្តព្រះសីហនុនាថ្ងៃចូលឆ្នាំប្រពៃណីចិន មានការកើនឡើងចំនួន ១២,១៦ភាគរយ បើធៀបនឹងរយៈពេល ៣ថ្ងៃ ឆ្នាំ២០១៦ ដែលមានប្រមាណជា ៧៤,០០០នាក់៕