ហ្គេម Jailbreak ដាក់​​ឲ្យ​​ដោន​ឡូត ឡូយ​កប់សូម្បី​ក្រុម​ការងារ Sabay ក៏​ចាប់ចិត្ត​ដែរ

  • 2017-01-31 02:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jailbreak ជា​ហ្គេម​បែប​វាយ​តប់បង្កើត​ឡើង​ដោយ​ក្រុម DirexPlay ដក​ស្រង់​សកម្មភាព​ចេញ​ពី​ភាពយន្ត​រឿង​ "Jailbreak ការពារ​ឧក្រិដ្ឋជន" បាន​ដាក់​ឲ្យ​ទាញ​យក​ផ្លូវការ​នៅ​​កាល​ពី​ម្សិល​មិញ​​​នេះ​​។

Jailbreak the game ដាក់​ឲ្យ​ទាញ​យក​ផ្លូវការ​

កញ្ញា រឿន ម៉ាលីះ ជា​អ្នក​ឌីហ្សាញ​ម្នាក់​ក្នុង​ក្រុម DirexPlay ឲ្យ​ដឹង​ថា ហ្គេម​នេះ​ទើប​​ដាក់​ឲ្យ​​ទាញ​យក​លើក​ដំបូង មិន​ទាន់​អាច​ដំណើរការ​បាន​ល្អ​ ១០០ ភាគរយ ដោយ​មាន​បញ្ហាខ្លះ​ដូចជា Multiplayer Mode មានបញ្ហាមិនទាន់អាចលេងបាន ការ​​ Sign in លេង​លើ Facebook ក៏​ពុំទាន់​បាន​រលូន។ តែ​យ៉ាង​ណា សម្រាប់​ការ​លេង​​តែ​ម្នាក់​ឯង និង​​​វគ្គ​នៃ​ការ​លេង​នីមួយៗ​មិន​មាន​បញ្ហា​នោះ​ទេ។

កញ្ញា រឿន ម៉ាលីះ អ្នក​ឌីហ្សាញ​ម្នាក់​ក្នុង​ក្រុម DirexPlay

កញ្ញា​បញ្ជាក់​ថា ក្រុម​ការងារ​នឹង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​​បាន។

ក្នុង​ការ​ដាក់​សម្ពោធ ក្រុម​ការងារ​ Sabay ក៏​បាន​តេស្ត​សាក​ល្បង​ ឃើញ​ទាក់ទាញ​​ចិត្ត​មែនទែន។ រូបភាព​និង​សកម្មភាព​ផ្សេងៗ​ក្នុង​ហ្គេម​គួរ​ឲ្យ​ចង់​លេង មិន​ចាញ់​ហ្គេម​អន្តរជាតិ មាន​វគ្គ​ប្រយុទ្ធ​វាយ​តប់​​ខុសៗ​គ្នា ​រហូត​ចុង​បញ្ចប់​វគ្គ​នីមួយៗ ដែល​ធ្វើ​ឲ្យ​លេង​មិន​មាន​ភាព​ធុញ​ទ្រាន់​នោះ​ទេ។

ប្រិយមិត្ត​ដែល​ចាប់​អារម្មណ៍​អាច​ទាញ​យក​ពី​លើ Play Store និង App Store

ចុច​ដោន​ឡូត នៅ​ទី​នេះ Android | iOS

កុំ​ភ្លេច Rate ដើម្បី​គាំទ្រ​ស្នាដៃ​ហ្គេម​ថ្មី​នេះ​ទាំង​អស់​គ្នា៕

អត្ថបទ៖ រក្សា