អាពាហ៍ពិពាហ៍ក្រោមសមុទ្រដំបូងគេនៅឥណ្ឌា ឃើញហើយរំភើបចិត្ត
- 2017-02-01 03:57:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាពាហ៍ពិពាហ៍ក្រោមសមុទ្រដំបូងគេនៅឥណ្ឌា ឃើញហើយរំភើបចិត្ត
ចន្លោះមិនឃើញ
គូស្នេហ៍មួយគូ កំពុងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីសម្រេចរៀបការក្រោមទឹកសមុទ្រនៅរដ្ឋ Kerala ប្រទេសឥណ្ឌា ប៉ុន្មានថ្ងៃថ្មីៗនេះ។
គូស្វាមីភរិយាខាងលើ ត្រូវបានគេចាត់ទុកជាគូស្នេហ៍រៀបការក្រោមសមុទ្រទីមួយ ដែលមិនធ្លាប់កើតមានក្នុងប្រទេសឥណ្ឌា។
បើតាមប្រភព កូនក្រមុំមានឈ្មោះ Eunika អាយុ ២៣ឆ្នាំសញ្ជាតិស្លូវ៉ាគី និងកូនកំលោះជនជាតិឥណ្ឌា ឈ្មោះ Nikhil Pawar បានដឹកដៃគ្នាទៅមុជក្រោមទឹកសមុទ្រ Arabian កាលពីសប្ដាហ៍មុន។ ក្នុងពិធីដ៏អធិកអធមនៅមាត់ឆ្នេរនោះមានរយៈពេលមួយម៉ោងកន្លះ ដែលចូលរួមដោយមិត្តភ័ក្ដិជិតស្និត និងក្រុមគ្រួសារបងប្អូនទាំងសងខាង។
ពេលដឹកដៃគ្នាទៅក្នុងទឹក ពួកគេស្ពាយធុងអុកស៊ីហ្សែន និងពាក់វ៉ែនតាការពារ អមជាមួយក្រុមការងារទៅបាតសមុទ្រដែលមានការតុបតែងលម្អផ្ដាជម្រៅ ៤ម៉ែត្រ។ ពួកគេបានរៀបចំពិធីបំពាក់ចិញ្ចៀន ជូនផ្កា រួចហែលដឹកដៃគ្នាមើលសម្រស់បាតសមុទ្រដ៏ស្រស់ស្អាត៕ តោះទស្សនាវីដេអូខាងក្រោម៖