​កំពូល​​អ្នក​​ប្រណាំង​​ឡាន​​ទាំង​១០​នាក់ ប្រចាំ​ឆ្នាំ​២០១៦ ស្គាល់អស់​​ហើយ​នៅ?

  • 2017-02-01 23:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រណាំង​រថយន្ត​ ដែល​ឈ្នះ​ជើង​ឯក​​លេខ​១​លើ​លោក​ Formula One World Champion ប្រចាំ​ឆ្នាំ​២០១៦ គឺ​បាន​លើ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៣១​ឆ្នាំ Nico Rosberg ដែល​បើក​ឲ្យ​ក្រុម​ Williams និង​ Mercedes។ បន្ថែម​ពី​លើ​ជើង​ខ្លាំង​​រូប​នេះ​ វិប​សាយ​​ Telegraph ​ក៏​បាន​បង្ហាញ​​ឈ្មោះ​កំពូល​កីឡាករ​ប្រណាំង​រថយន្ត​​ល្អ​បំផុត​ទាំង​១០​នាក់ ប្រចាំ​ឆ្នាំ​២០១៦ ដូច​ខាង​ក្រោម៖

១០. Max Verstappen – វ័យ​១៩​ឆ្នាំ (កូន​កាត់​ប៊ែលហ្សិក-ហូឡង់, ​បើក​ឲ្យ​ក្រុម​ Red Bull Racing)

៩. Felipe Massa – វ័យ​៣៥ ​​សញ្ជាតិ​ប្រេស៊ីល បើក​ឲ្យ​ក្រុម​ Williams

៨. Valtteri Bottas – ​សញ្ជាតិ​​ហ្វាំងឡង់ វ័យ​​២៧​ឆ្នាំ ​បើក​ឲ្យ​ក្រុម​ Williams ​តាំង​ពី​ឆ្នាំ​២០១៣-២០១៦ ​ប៉ុន្តែ​បច្ចុប្បន្ន​​បើក​ឲ្យ​ក្រុម​ Mercedes

៧. Kimi Raikkonen – សញ្ជាតិ​ហ្វាំងឡង់ ​វ័យ​៣៧​ឆ្នាំ ​បើក​ឲ្យ​ក្រុម​ Ferrari ធ្លាប់​ឈ្នះ​ជើង​ឯក​ពិភពលោក​ម្តង​កាល​ឆ្នាំ​​២០០៧

៦. Daniel Ricciardo – សញ្ជាតិ​អូស្ត្រាលី ​វ័យ​​២៧​ឆ្នាំ ​បើក​ឲ្យ​ក្រុម​ Red Bull Racing

៥. Jenson Button – ​សញ្ជាតិ​អង់គ្លេស វ័យ​៣៧​ឆ្នាំ​ ​បច្ចុប្បន្ន​បើក​ឲ្យ​ក្រុម McLaren-Honda ​និង​ធ្លាប់​​ឈ្នះ​​ជើង​ឯក​ F1 World Champion ​ម្ដង​កាល​ឆ្នាំ​២០០៩ ​

៤. Fernando Alonso – សញ្ជាតិ​អេស្ប៉ាញ​ ​វ័យ​៣៥​ឆ្នាំ​ ​​បច្ចុប្បន្ន​បើក​ឲ្យ​ក្រុម​ McLaren-Honda ​​ធ្លាប់​ឈ្នះ​ជើង​ឯក​ពិភពលោក​២​ដង​កាល​ឆ្នាំ​ (២០០៥, ២០០៦)

៣. Sebastian Vettel – ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​២៩​ឆ្នាំ​ ​បច្ចុប្បន្ន​បើក​ឲ្យ​ក្រុម​ Scuderia Ferrari ​​និង​ធ្លាប់​ឈ្នះ​ជើង​ឯក​ពិភពលោក​៤ដង​ជាប់ៗ​គ្នា​ កាល​ឆ្នាំ​ (២០១០, ២០១១, ២០១២, ២០១៣)

២. Lewis Hamilton – ​សញ្ជាតិ​អង់គ្លេស ​វ័យ​​៣២​ឆ្នាំ​ ​បច្ចុប្បន្ន​បើក​ឲ្យ​ក្រុម​ Mercedes AMG Petronas។ កីឡាករ​រូប​នេះ ធ្លាប់​ឈ្នះ​ពាន​ជើង​ឯក​ពិភពលោក​ F1 ​ចំនួន​៣​ដង កាល​ឆ្នាំ​ (២០០៨, ២០១៤, ២០១៥)

១. Nico Rosberg – សញ្ជាតិ​អាល្លឺម៉ង់ ​វ័យ​៣១​ឆ្នាំ ​ម្ចាស់​​ជើង​ឯក F1 World Champion ឆ្នាំ​២០១៦ និង​ជា​​លើក​ទី​១​ក្នុង​អាជីព​របស់​​គេ។ បច្ចុប្បន្ន​​កីឡាករ​រូប​នេះ​បើក​ឲ្យ​ក្រុម Williams និង​ Mercedes៕

ប្រភព៖ telegraph   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី