ឃើញ​ហើយ​ចង់​ហោះ​ទៅ​ភ្លាម ស្វីស កន្លែង​ដែល គង់ ចាន់​ស្រី​មុំ​ និង​ស្វាមី​លេង​ជា​មួយ​ព្រិល​ស​ក្បុស

  • 2017-02-01 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រដូវ​កាល​ចូល​ឆ្នាំ​ចិន​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​អ្នកនាង គង់ ចាន់​ស្រី​មុំ​ និង​ស្វាមី បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​លេង​ប្រទេស​ស្វីស​។ បន្ទាប់​ពី​ទៅ​ដល់​ប្រទេស​មួយ​នេះ​​ភ្លាម​ គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី​ ចាប់​ផ្ដើម​​រីករាយ​ជាមួយ​ការ​ប្រ​លែង​លេង​ជា​មួយ​ព្រិល​ ព្រោះ​នៅ​រដូវ​កាល​នេះ​ជា​រដូវ​កាល​ធ្លាក់​ព្រិល​នៅ​ប្រទេស​ស្វីស។

តំបន់​នោះ គឺ​ជា​ទីក្រុង Lucern ដែល​តាម​ Wikidia បាន​បង្ហាញ​ថា​ Lucernce ជា​រដ្ឋធានី​ ដែល​​ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​ស្វីស ជា​ទីក្រុង​ដែល​មាន​សក្ដានុពល​ទាក់​ទាញ​ទេសចរណ៍​ដ៏​សំខាន់​មួយ ដែល​គ្រប​ដណ្ដប់​ដោយ​ព្រិល​ស​ក្បុស និង​ភ្នំ​ទឹកកក។

ទី​ក្រុង​នេះ​ ជា​តំបន់​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ និង​មាន​ដង់ស៊ីតេ​ប្រជាជន​ប្រមាណ 81.057 នាក់ (ឆ្នាំ 2013) ថែម​ទាំង​ជា​តំបន់​ដែល​មាន​លក្ខខណ្ឌ​ល្អ​ខាង​ ​សេដ្ឋកិច្ច, ការ​ដឹក​ជញ្ជូន, វប្បធម៌, និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

តោះ...ឥឡូវ​ទៅ​លេង Lucernce ទាំង​អស់​គ្នា កន្លែង​ដែល គង់ ចាន់​ស្រី​មុំ​ ផ្អែម​ល្ហែម​ជាមួយ ​ស្វាមី លើ​​ព្រិល​ស​ក្បុស មើល​ហើយ​ចង់​ហៅ​ទៅ​ភ្លាម​ៗ​ហ្មង...!៖

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ហ្វេស​ប៊ុក​ គង់ ច័ន្ទ​ស្រីមុំ​

អត្ថបទថ្មី