ទេព កញ្ញា ស្អាត​ដូច​​ព្រះ​នាង​តូច​ ខួប​កំណើត​យប់​មិញ

  • 2017-02-03 02:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ខួប​កំណើត​គម្រប់​១៩​ឆ្នាំ​កាល​ពី​យប់​មិញ ទេព កញ្ញា ស្អាត​មិន​ធម្មតា​ជា​មួយ​រ៉ូប​វែង​ពណ៌​ផ្កាឈូក​ដែល​មាន​តម្លៃ​ជាង​២០០​ដុល្លារ និង​​មកុដ​ក្រណាត់​ពណ៌​ស​នៅ​លើ​ក្បាល។

ពិធី​ខួប​កំណើត​នេះ​បាន​ធ្វើ​ឡើង​នៅ​ហាង​ V-Friend សាខា​ផ្សារ​ដេប៉ូ​ ដែល​មាន​សិល្បករ​ចូល​រួម​ប្រមាណ​ជិត​១០០​នាក់​ និង​បងប្អូន​សាច់​ជិត​ឆ្ងាយ​របស់​នាង។

តួ​ឯក​ស្រី "​ស្រទន់​មន្ត​ស្នេហ៍" បញ្ជាក់​ថា​នេះ​ជា​លើក​ទី២​ហើយ​ដែល​នាង​ធ្វើ​ខួប​កំណើត។ ឆ្នាំ​នេះ​ផ្ទាល់​នាង​ចំណាយ​ជាង​៣០០០​ដុល្លារ​ ហើយ​បំណង​ប្រាថ្នាធំ​បំផុត​ក្នុង​ឆ្នាំ​នេះ​គឺ​សុំ​ឲ្យ​មាន​ប្រជា​ប្រិយ​ភាព​កាន់​តែ​ខ្លាំង​លើ​វិថី​សិល្បៈ៕

អត្ថបទ៖ សុខណា