iPhone ស៊ីលុយដូចព្យុះ ធ្វើតាមវីដេអូភាសាខ្មែរនេះ ធានាអ៊ីនធឺណិតប្រើយូរជាងមុន
- 2017-02-03 03:29:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone ស៊ីលុយដូចព្យុះ ធ្វើតាមវីដេអូភាសាខ្មែរនេះ ធានាអ៊ីនធឺណិតប្រើយូរជាងមុន
ចន្លោះមិនឃើញ
ប្រិយមិត្តប្រើ iPhone ភាគច្រើនតែងរអ៊ូ ទូរសព្ទស៊ីលុយដូចព្យុះ បើកអ៊ីនធឺណិតលេងហ្វេសប៊ុកមិនទាន់បានប៉ុន្មាន អស់លុយរលីង។ អ្នកខ្លះបន្ទោសក្រុមហ៊ុនទូរសព្ទ រឿងកាត់លុយលឿន តែពេលខ្លះ វាបណ្ដាលមកពី iPhone របស់អ្នកទៅវិញទេ ដែលបើកមុខងារនិងកម្មវិធីឥតប្រយោជន៍ជាច្រើនទុកចោល អំឡុងពេលទូរសព្ទបើកអ៊ីនធឺណិត។
លទ្ធផលចេញតាមការតេស្តរបស់ក្រុមការងារ iPhone ភាគច្រើនបានដំណើរការមុខងារ Cellular (អ៊ីនធឺណិតចេញពីស៊ីម) ទៅនឹងកម្មវិធីនិងមុខងារជាច្រើនផ្សេងទៀត ជាហេតុធ្វើឲ្យ iPhone ស៊ីលុយមិនប្រណីដៃបែបនេះ។
ឈប់ពិបាកចិត្តស្អិតទ្រូងនិងជេរក្រុមហ៊ុនទូរសព្ទរឿងកាត់លុយ សាកល្បងតាមវីដេអូខាងក្រោម ធានាថាអ្នកលែងរអ៊ូរឿង iPhone ស៊ីលុយឥតប្រណី ហើយលេងអ៊ីនធឺណិតបានកាន់តែយូរជាងមុន។
អ្វីដែលត្រូវធ្វើគឺត្រូវបិទមុខងារទាំងនេះ៖