ឱកាស​បញ្ចេញ​​ស្នាដៃ​​​តែង​និពន្ធ​​សៀវភៅ E-Book សម្រាប់​​ក្មេង​ៗ​​​រៀន​

  • 2017-02-03 08:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

"E-book Hackathon" ជា​កម្មវិធី​ផលិត​សៀវភៅ​​អេឡិចត្រូនិច⁣ ​កំពុង​ស្វែង​រក​អ្នកដែល​មាន​ទេពកោសល្យ​តែង​និពន្ធ​សម្រាប់​ក្មេង​ៗ​យក​ទៅ​សិក្សា​ ក្រោម​ប្រធានបទ៖ "ស្ត្រីអាចធ្វើអ្វីៗ⁣⁣ បានទាំងអស់!"។

កម្មវិធី​ផលិត​សៀវភៅ​​អេឡិចត្រូនិច⁣

អត្ថប្រយោជន៍ទទួល​បាន​៖

  • អ្នកចូលរួមអាចបង្ហាញស្នាដៃនិពន្ធដែលនឹងលេចចេញជារូបរាងឡើង តាមរយៈការបោះពុម្ពបែបអេឡិចត្រូនិច
  • ទទួលបានយោបល់ថ្មីៗពីនិពន្ធនាយក និង អ្នកបោះពុម្ព ដែលមានជំនាញ
  • រៀនសូត្រពីបទពិសោធន៍ល្អៗ ក្នុងការបោះពុម្ពសៀវភៅបែបអេឡិចត្រូនិច
  • រៀនអំពីផ្នែកផ្សេងៗ នៃការផលិតសៀវភៅកុមារពីសមាជិកក្នុងក្រុម
  • រង្វាន់ជាសាច់ប្រាក់ និង អំណោយពីក្រុមហ៊ុនទូរស័ព្ទ Smart Axiata។

លក្ខខណ្ឌ​នៃ​ការ​ដាក់​ពាក្យ​៖

  • ដាក់ពាក្យសុំអនឡាញតាមរយ: ចុច​នៅ​ទៅ​នេះ
  • ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះបាន ត្រូវដាក់ពាក្យសុំព្រមទាំងផ្ដល់សាច់រឿងពង្រៀង ​ឲ្យ​បាន​មុន​ពេល​កំណត់។
  • សូមផ្ទៀងផ្ទាត់ថា សាច់រឿងមានលក្ខណៈសមស្របសម្រាប់កម្រិតអំណានថ្នាក់ទី៣។
  • សូមផ្ថើសាច់រឿងពង្រៀងទៅកាន់⁣អុីម៉ែល⁣ elita.ouk@asiafoundation.org។
  • អ្នកនឹងមានឳកាសធ្វើការជាមួយនាយកនិពន្ធលើសាច់រឿងពង្រៀងនេះបន្ថែមទៀត⁣ ប្រសិនបើសាច់រឿងរបស់អ្នកត្រូវបានជ្រើសរើស។

តម្រូវការសាច់រឿង ១/ សាច់រឿងដែលផ្ញើមកកាន់គម្រោងតោះអាន! ត្រូវមានលក្ខណៈដូចខាងក្រោម៖

ត្រូវ​មានភាពច្នៃប្រឌិតសាច់រឿងត្រូវលើកកម្ពស់ភាពស្រមើស្រមៃរបស់កុមារ និង បង្កលក្ខណៈសប្បាយក្នុងការអាន។ ដើម្បីឲ្យសាច់រឿងមានលក្ខណៈគួរឲ្យចាប់អារម្មណ៍សម្រាប់កុមារ សាច់រឿងនោះគួរតែមានបញ្ហា ភាពចម្រូងចម្រាស់ ឬ អាថ៌កំបាំងអ្វីមួយ ដែលត្រូវដោះស្រាយ កុមារ​អាចយល់ពីតួអង្គក្នុងសាច់រឿងបាន មានលក្ខខ័ណ្ឌសមស្របដូចចំណុច ខាងក្រោម។

២/ ខ្លឹមសារដែលយើងចង់បានពីសៀវភៅដែលផលិតក្នុងគម្រោងតោះអាន! គឺការលើកកម្ពស់សិទ្ធិស្រ្តី ក្រោមប្រធានបទ ស្រ្តីអាចធ្វើអ្វីៗបានទាំងអស់។ ត្រូវមានតួអង្គសំខាន់ជាស្រ្តី យ៉ាងតិច១រូប ហើយ​ការបរិយាយអំពីស្រ្តីនៅក្នុងសាច់រឿងត្រូវមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ និង មិនស្ថិតក្រោមគំនាបប្រពៃណីទំនៀមទម្លាប់។

  • ឧទាហរណ៍៖* សាច់រឿងដែលមានតួអង្គជាស្រ្តីដែលមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង ក្លាហាន និង ឆ្លាតវៃ ដែលគួរឲ្យយកជាគំរូតាមសម្រាប់ទាំងក្មេងប្រុស និង ក្មេងស្រី។
  • ឧទាហរណ៍ រឿងដែលពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិស្រ្តី មានដូចជា ស្កាយផតនៅភ្នំពេញ។ តួអង្គចម្បង គឺក្មេងស្រីម្នាក់ដែលបង្កើតម៉ាស៊ីនសម្រាប់ជួយនាងក្នុងការធ្វើកិច្ចការផ្ទះ ហើយនាងបានក្លាយជាវិស្វករនៅពេលនាងធំពេញវ័យ។ រឿងនេះបានជម្រុញក្មេងស្រីអោយគិតថា ពួកគាត់ក៏អាចក្លាយជាវិស្វករបានដែរ។ (សូមចំណាំថាកម្រិតអំណានក្នុងរឿង ស្កាយផតភ្នំពេញ មានកម្រិតខ្ពស់ជាងតម្រូវការសម្រាប់កម្មវិធីហាក់កាសននេះ។ សូមមើលការណែនាំខាងក្រោមសម្រាប់សៀវភៅដែលមានកម្រិតអំណានសម្រាប់ថ្នាក់ទី៣)។

៣/ សាច់រឿងត្រូវមានលក្ខខណ្ឌសមស្របសម្រាប់កម្រិតអំណានថ្នាក់ទី៣៖

  • ចំនួនពាក្យជាមធ្យមនៅក្នុងកថាខ័ណ្ឌ ៤ ទៅ ៨
  • ចំនួនកថាខ័ណ្ឌក្នុងមួយទំព័រ ៣ ទៅ ៥
  • ចំនួនទំព័រ ៨ ទៅ ១២ ។
  • គំរូ​ស្នាដៃ​អ្នក​បង្កើតឡើងពីកម្មវិធីហាក់កាសនលើកទី១ ចុច​ទីនេះ

ចំណាំ៖ តួអង្គដែលមិនមែនជាមនុស្សដូចជា សត្វ ឫ វត្ថុគ្មានជីវិត អាចរាប់ជាតួអង្គសំខាន់បាន ប្រសិនបើតួអង្គទាំងអស់នោះមានភេទស្រី។

កាលបរិឆ្ឆេទ​ឈប់​ទទួល​​ពាក្យ បេក្ខជន​ដែល​មាន​បំណង​ដាក់ពាក្យ​អាច​ដាក់​ពាក្យ​ពី​ថ្ងៃ​នេះ​ រហូត​ដល់​​ត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើប​ផុតកំណត់។

គម្រោងនេះមានគោលបំណងចែកចាយសៀវភៅទៅកាន់សាធារណៈជន ដើម្បីលើកកម្ពស់វប្បធម៌នៃការអាននៅប្រទេស​កម្ពុជា។ សៀវភៅអេឡិចត្រូនិចដែលបានបង្កើតឡើង នឹងត្រូវបានទៅកាន់សាធារណៈជន ហើយសៀវភៅអេឡិចត្រូនិចទាំង​អស់នេះ ក៏នឹងអាចយកទៅបោះពុម្ភជាសៀវភៅបានផងដែរ។ គោលដៅចំបងនៃការបង្កើតសៀវភៅនេះ គឺការជម្រុញឲ្យមានការប្រើប្រាស់ និងចែកចាយសៀវភៅឱ្យបានទូលំទូលាយ ទៅដល់កុមារគ្រប់រូប ជាពិសេសកុមារដែលជួបប្រទះការខ្វះខាត។

អាជ្ញាប័ណ្ណCREATIVE COMMONS

សៀវភៅរឿងដែលបានបោះពុម្ពដោយកម្មវិធីហាក់កាសន របស់គម្រោងតោះអាន! សម្រាប់សារៈប្រយោជន៍ប្រជាជនកម្ពុជា នឹងត្រូវបានដាក់ផ្សព្វផ្សាយដោយសេរី លើគេហទំព័ររបស់គម្រោង តោះអាន! នៅក្រោមអាជ្ញាប័ណ្ណ «CREATIVE COMMONS»។ សម្រាប់ពត៌មានបន្ថែមអំពី អាជ្ញាប័ណ្ណ «CREATIVE COMMONS» សូមចូលទៅកាន់គេហទំព័រ នៅ​ទីនេះ


អត្ថបទ៖ រក្សា