កង់​ពេល​អនាគត​អាច​បន្សុទ្ធខ្យល់ និង​ផលិតអុកស៊ីហ្សែនបាន​ទៀត

  • 2014-11-06 18:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជា​ជន​នៅ​តាម​បណ្ដា​ប្រទេស​ជឿន​លឿន​ជា​ច្រើន​ងាក​មក​ជិះ​កង់​​សម្រាប់​ការ​​ហាត់​ប្រាណ ​​ឬ​ជា​ការ​ធ្វើ​ដំណើរ​​ទៅ​​កាន់​ទី​កន្លែង​ផ្សេង​ៗ​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ (CO2) ទៅ​កាន់​បរិយាកាស។

 

ដោយ​សារ​​​កង់​ជាទី​ពេញ​និយម​សម្រាប់​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ ទើប​អ្នក​ជំនាញ​រចនា​​គ្រឿង​អេឡិចត្រូនិក​៣​រូប​​ ឈ្មោះ Designer Silawat Virakul, Torsakul Kosaikul និង Suvaroj Poosrivongvanid បាន​រួម​គ្នា​រចនា​គំរូ​កង់​ដែល​​មិន​ត្រឹម​តែ​មិន​បំពុល​ដល់​បរិយាកាស​ តែ​ថែម​ទាំង​ជួយ​ឲ្យ​បន្សុទ្ធ​​ខ្យល់​ និង​ផលិត​ឧស្ម័ន​អុកស៊ីហ្សែន​​បាន​ថែម​ទៀត​ផង។

​​​

​​អនាគត​កង់​ដែល​អាច​បន្សុទ្ធ​ខ្យល់​បាន​នោះ​មាន​ឈ្មោះ​ថា APB។ វា​មាន​​ឧបករណ៍​តម្រង​ខ្យល់​បំពាក់​នៅ​ចង្កូត​ និង​ប្រព័ន្ធ Photosynthetic បំពាក់​នៅ​តួកង់​រួម​នឹង​​ធុង​ទឹក​តូច​មួយ​សម្រាប់​ផលិត​ឧស្ម័ន​អុកស៊ីហ្សែន​នៅ​ពេល​អ្នក​កំពុង​ជិះ​កង់​។ លើស​ពី​នេះ​ទោះ​បី​ជា​អ្នក​ទុក​កង់​​ APB ចោល​ ក៏​វា​អាច​ផលិត​អុកស៊ីហ្សែន​ និង​បន្សុទ្ធ​ខ្យល់​បាន​ដែរ ​ដោយ​សារ​មាន​ម៉ូទ័រ​អគ្គិសនី​ និង​ថ្ម​ទុក​បម្រុង​រួច​ជា​ស្រេច៕ ​​

 

 

 

 

ចង់​​ស្គាល់​កង់​ប្លែកៗ​ចុច​ត្រង់នេះ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ itechfuture

អត្ថបទពេញនិយម