CEO របស់​ Uber ដក​ខ្លួន​​ចេញ​ពី​​​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ ត្រាំ​ ​ក្រោយ​រង​..

  • 2017-02-04 04:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​អាមេរិក​ដ៏​ធំ​​ Uber លោក​ Travis Kalanick បាន​​ដក​ខ្លួន​ចេញ​​​ពី​តំណែង​​ក្រុម​ប្រឹក្សា​​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump​ បន្ទាប់​ពី​​រង​ការ​រិះគន់​ឥត​ប្រណី​​ និង​ធ្វើ​ពហិការ​តាម​អន​ឡាញ​​ពី​អ្នក​គាំទ្រ។ ​នេះ​យោង​តាម​ការ​អះអាង​ពី​ក្រុម​​ហ៊ុន Uber ដែល​ជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ទូទាំង​ពិភព​លោក។

លោក Travis Kalanick (រូបថត៖

លោក​ Travis Kalanick បាន​សរសេរ​សារ​អេឡិចត្រូនិក​មួយ​ទៅ​កាន់​បុគ្គលិក​ Uber ថា​ ៖«ទាំង​ព្រឹក​ព្រលឹម​នេះ​ខ្ញុំ​បាន​និយាយ​​ខ្លី​​ជា​មួយ​លោក​​ប្រធានាធិបតី​អំពី​​ចំណាត់​ការ​ជន​អន្តោប្រវេសន៍​ ហើយ​វា​ជា​បញ្ហា​សង្គម​របស់​យើង។ ខ្ញុំ​​បាន​ប្រាប់​​គាត់​ដឹង​ថា ខ្ញុំ​មិន​អាច​ចូល​រួម​ជា​មួយ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​បាន​ឡើយ។ ចូល​រួម​ជា​មួយ​ក្រុម​នេះ​គឺ​​មិន​មែន​មាន​ន័យ​ថា​ ជា​ការ​កំហិត​របស់​លោក​ប្រធានាធិបតី​ ឬ​ របៀប​វារៈ​របស់​លោក​ទេ​ ប៉ុន្តែ​ជា​អកុសល​ វា​​ត្រូវ​បាន​បក​ស្រាយ​ដោយ​យល់​ច្រឡំ»។

ក្រុម​ហ៊ុន​ Uber បាន​ប្រឈម​នឹង​យុទ្ធនាការ​ពហិការ​ដ៏​ខ្លាំង​ក្លា​មួយ​​ពី​អ្នក​ប្រើ​ប្រាស់​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​Trump បាន​ដាក់​ចេញ​គោលនយោបាយ​ហាម​ឃាត់​ជន​អន្តោប្រវេសន៍​ និង​ជន​ភៀសខ្លួន​ដែល​ពាក់​ព័ន្ធ​នឹង​សាសនា​ឥស្លាម​​​៧​ប្រទេស។

សារអ៊ីមែល​របស់​លោក Travis

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា