អ្នក​ចាត់ការ​ក្រុម Lanexang ​របស់​ឡាវ មកជួបលោក ប្រាក់ សុវណ្ណារ៉ា រឿង​ទិញក្លឹបនៅខ្មែរ?

  • 2017-02-05 03:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Kaz Pattafta ​អ្នក​ចាត់ការ​ក្រុម Lanexang ​របស់​ឡាវ ​បាន​បង្ហាញ​ខ្លួន​នៅ​ហាង​លក់​សំលៀកបំពាក់​របស់​លោក ប្រាក់ សុវណ្ណារ៉ា ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ដែល​បង្ក​ឱ្យ​មាន​ចម្ងល់​ជា​ខ្លាំង។

រូបភាព Facebook

សូម​បញ្ជាក់​ថា​ក្រុម Lanexang ​របស់​ឡាវ ​បាន​ប្រកាស​ថា​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ទាំង​អស់​ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ ​ក្រោយ​ពី​ក្លឹប​មួយ​នេះ​មាន​បញ្ហា​ហិរញ្ញវត្ថុ​មិន​អាច​ទ្រទ្រង់​បន្ដ​ទៀត​បាន។ ស្រប​ពេល​ដែល​លោក Kaz ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​មួយ​នេះ​ធ្លាប់​បង្ហើប​ដែរ​ថា​រូប​លោក​ចង់​ចែចូវ​ក្លឹប​មួយ​នៅ​កម្ពុជា ​ប្រសិន​ណា​បើ​អាច​មាន​ឱកាស។

ខណៈ​ដែល​ពេល​នេះ​ទៀត​សោត ​បុរស​ខាង​លើ​នេះ​បាន​មក​បង្ហាញ​មុខ​នៅ​កម្ពុជា ​ជាមួយ​នឹង​ការ​ចូល​រួម​ទៅ​មើល​ហាង​ផ្ទាល់​របស់​លោក ប្រាក់ សុវណ្ណារ៉ា តែ​ម្ដង។ យ៉ាងណាមិញ ​រឿង​មួយ​នេះ​ខាង Sabay ​នឹង​តាម​ដាន​បន្ដ​ទៀត ​ដើម្បី​ឱ្យ​ប្រិយមិត្ត​កាន់​តែ​ដឹង​ច្បាស់​ថាលោក Kaz Pattafta ​មាន​គោល​បំណង​អ្វី​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម