សាឡាត់ ស្រីឡាង ​ភ័យ​ឡើង​ចង់​​​លេច​នោម​ដាក់​ខោ

  • 2017-02-06 04:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាឡាត់ ស្រីឡាង បាន​ប្រាប់​ Sabay រូប​នាង​ស្ទើរ​តែ​លេច​នោម​ដាក់​ខោ​ទៅ​ហើយ​ ក្នុង​កម្ម​វិធី​ Killer Karaoke របស់​ទូរទស្សន៍​រស្មី​ហង្ស​មាស​កាល​ពី​ថ្ងៃ​សៅ​​រ៍កន្លង​ទៅ​នេះ​។

តួ​ឯក​ស្រី​ក្នុង​រឿង​ "មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​" បន្ត​ថា​ មុន​ដំបូង​ឡើយ​នាង​ចង់​ចូល​លេង​ក្នុង​កម្ម​វិធី​ខាង​លើ​ខ្លាំង​ណាស់​ ព្រោះ​នាង​គិត​ថា​សត្វ​ពស់​គ្មាន​អ្វី​ត្រូវ​ខ្លាច​ផង​។ តែ​នៅ​ពេល​ចូល​លេង​ក្នុង​កម្ម​វិធី​ហ្នឹង​ធ្វើ​ឲ្យ​នាង​ភ័យ​ឡើង​ចង់​លេច​នោម​ម្ដងៗ​ទៅ​ហើយ​ ព្រោះ​ពេល​នោះ​នាង​បាន​រុញ​ក្បាល​ចូល​ទៅ​ខាំ​យក​លុយ​ដែល​មាន​សត្វ​ពស់​ ដង្កូវ​ តុកកែ​ ពី​ង​ពាង នៅ​ជា​មួយ​លុយ។

ស្រី​ស្អាត​រូប​នេះ​ថ្លែង​ថា "ខ្ញុំ​ឃើញ​គេ​ចូល​លេង​ក្នុង​កម្ម​វិធី​ហ្នឹង​មើល​ទៅ​សប្បាយ​ណាស់​បង​ តែ​ពេល​ចូល​លេង​ខ្លួន​ឯង​បាន​ដឹង​ ថា​វា​យ៉ាង​ម៉េច​ ទោះ​បី​ជា​លើក​ក្រោយ​ខាង​កម្ម​វិធី​​ហៅ​ ខ្ញុំ​ទៅ​លេង​ក្នុង​កម្ម​វិធី​ហ្នឹង​ទៀត ខ្ញុំ​ឈប់​ទៅ​ហើយ​ ចូល​លេង​បាន​ម្ដង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​រៀង លែង​ចង់​ទៅ​ទៀត​ហើយ​"៕

អត្ថបទ៖ ឆុង ស៊ីណាន