ចេញ​ពិន្ទុ​បន្ទះ​ឈីប​​ Galaxy S8 ស៊ី​ដាច់​ iPhone 7 Plus បាត់​

  • 2017-02-08 01:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S8 និង​ S8 Plus ​ដាក់​លក់​នៅ​អាមេរិក​ទំនង​ជា​នឹង​ប្រើ​បន្ទះ​ឈីប​ Snapdragon 835 ​ជំនាន់​ចុង​ក្រោយ​ដែល​មាន​ឈ្មោះ​កូដ​ MSM8998 ​ដោយ​វា​នឹង​មាន​ដំណើរ​ការ​ប្រសើរ​ជាង​មុន។

Galaxy S7 Edge

ដើម្បី​បញ្ជាក់ច្បាស់ ឧបករណ៍​មួយ​ដែល​មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 835 និង​មាន​ RAM ទំហំ​ ៤ GB ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Nougat បាន​បង្ហាញ​ខ្លួន​នៅ​លើ​វិបសាយ​តេស្ត​សមត្ថភាព​ទូរសព្ទ​ Geekbench ដោយ​ទទួល​បាន​​​​​ពិន្ទុ​​ខ្ពស់​ជាង​​ស្មាតហ្វូន​ Android ​ដទៃ​ទៀត។

តាម​រូបភាព​បាន​បង្ហាញ​ថា ​​​ដំណើរ​ការ​ Single Core ទទួល​បាន​ពិន្ទុ​ ២០០៤ និង ដំណើរ​ការ Multi-Core ទទួល​បាន​ពិន្ទុ​ ៦២៣៣។ ​ជា​មួយ​លំដាប់​ពិន្ទុ​នេះ​បាន​ធ្វើ​ឲ្យ​ Snapdragon 835 យក​ឈ្នះ​ iPhone 7 Plus ដែល​ប្រើ​បន្ទះ​ឈីប​ A10 Fusion ​ដោយ​ដំណើរ​ការ​ Single Core មាន​ពិន្ទុ​ ៣៣២៣ និង Multi-Core ៥៣៦៣ ពិន្ទុ។

​​​ ជុំវិញ​​ Galaxy S8 រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​ផ្លូវ​ការ​នៅ​អំឡុង​ខែ​មេសា​ខាង​មុខ​ ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ​ដែល​ Samsung តែង​បង្ហាញ​ត្រកូល​ S ស៊េរី​ថ្មី​នៅ​ខែ​កុម្ភៈ៕​

​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី