ដំណឹង​ល្អ! បាត់​សញ្ញាបត្រ​បាក់ឌុប ក្រសួង​នឹង​ធ្វើ​ឲ្យ​វិញ តែ​មាន​លក្ខខណ្ឌ​ពិសេស

  • 2017-02-10 01:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា​ នឹង​ធ្វើ​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​ដល់​បេក្ខជន​ម្ដង​ទៀត ករណី​បាត់​ដោយ​សារ​ឧបទ្ទវហេតុ​ដោយ​ពិត​ប្រាកដ​។ ​​តាម​ទំព័រ​ហ្វេស​បុក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ​បាន​ឱ្យ​ដឹង​ថា ​ករណី​បាត់​​​​​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ បេក្ខជន​ត្រូវ​មក​ទាក់ទង​នៅ​ការិយាល័យ​ប្រឡង នៃ​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​។

ចំពោះ​ឯកសារ​ តម្រូវ​ឲ្យ​អ្នក​ដែល​បាត់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នោះ ត្រូវភ្ជាប់​មក​ជា​មួយ​នូវ៖​ សំបុត្រកំណើត វិញ្ញាបនបត្រ​មធ្យម​សិក្សា​បឋមភូមិ​ថត​ចម្លង​មួយ​មុខ​០១ច្បាប់ និង​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ដែនដី ថា​ពិត​ជា​មាន​ឧបទ្ទវហេតុ ដែល​បណ្តាល​ឱ្យ​បាត់​ពិត​ប្រាកដ​មែន។​ នាយកដ្ឋាន​ជំនាញ​ នឹង​ធ្វើ​ជូន​ក្នុង​រយៈពេល​យ៉ាង​យូរ​ពីរ​សប្តាហ៍ ដោយ​គ្មាន​បង់ប្រាក់​ឡើយ។

​គួរ​បញ្ជាក់​ផង​ដែរ ក្រសួង​បាន​បញ្ជាក់​បែប​នេះ​ បន្ទាប់​ពី​មាន​យុវជន​ម្នាក់​​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​បុក​របស់​ខ្លួន ឈ្មោះ Anda No-Love ​ករណី​បាត់​សញ្ញាបត្រ​ទុតិយភូមិ​របស់​​លោក កាល​ពី​ឆ្នាំ​២០១៤​។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​បុក​ផ្លូវ​ការ​របស់​ក្រសួង​ដោយ​ផ្ទាល់​៖ បណ្ដាញ​សង្គម៖ www.facebook.com/moeys.gov.kh

អត្ថបទ៖ វឌ្ឍនៈ