iPhone មាន​មុខងារ​កាត់​វីដេអូ​ហូលីវូដ​ សាហាវ​មិន​បាច់​ប្រើ​កុំព្យូទ័រ

  • 2017-02-10 07:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ iPhone ភាគ​ច្រើន​ប្រហែល​មិន​បាន​ដឹង ឬ​អ្នក​ខ្លះ​​​មើល​រំលង កម្មវិធី​​កាត់​ត​វីដេអូ​ទំនើប iMovie ដែល​​ដំឡើង​ក្នុង​ម៉ាស៊ីន iPhone ស្រាប់។

iMovie មាន​មុខងារ​ជា​ច្រើន ដែល​អាច​កាត់​ត​វីដេអូ​អ្នក​បាន​យ៉ាង​ឡូយ ហើយ​ក៏​មាន​មុខងារ អាច​ឲ្យ​អ្នក​កាត់​ត​​ឈុត Trailer បែប​​ភាព​យន្ត​ហូលីវូដ​យ៉ាង​អស្ចារ្យ។

ចូល​ទៅ​កាន់ iMovie ហើយ​ចុច​លើ​​ផ្ទាំង​ខ្មៅ​ខាង​លើ​ផ្នែក​ខាង​ឆ្វេង​​មាន​សញ្ញា​បូក​នៅ​កណ្ដាល។ វា​នឹង​លោត​ផ្ទាំង New Project។ បើ​អ្នក​ចង់​កាត់​ត​វីដេអូ​ធម្មតា សូម​ជ្រើស​យក Movie តែ​បើ​កាត់​វីដេអូ​Trailer លក្ខណៈ​​ហូលីវូដ​ចុច​លើ Trailer។ ស្វែង​យល់​ពី​របៀប​កាត់​ត​​លម្អិត ទស្សនា​​​វីដេអូ​ខាង​ក្រោម៖

ករណី​ iPhone អ្នក​មិន​ទាន់​មាន iMovie អាចទាញ​យក iMovie ត្រង់​នេះ

*បញ្ជាក់៖ ទូរសព្ទ iPhone ភាគ​ច្រើន​អាច​ទាញ​យក​ iMovie បាន​ហ្រ្វី។

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី