Update៖ ​ក្រសួង​ប្រាប់​ពីទីតាំង​ដើម្បី​ធ្វើ​សញ្ញាបត្រ​បាក់ឌុប​ឡើង​វិញ ​ករណី​បាត់​បង់​​

  • 2017-02-10 08:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ថ្មី​កន្លង​ទៅ​នេះ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​បញ្ជាក់​ថា ​ចំពោះ​អ្នក​ដែល​បាន​បាត់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​អាច​ធ្វើ​ឡើង​វិញ ​ក្នុង​ករណី​បាត់​ដោយសារ​ឧបទ្ទវហេតុ​ណា​មួយ​។

​បន្ថែម​លើ​ពី​នេះ ដើម្បី​​ឱ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ចំពោះ​ចម្ងល់​ដែល​​មិន​ដឹង​​ពី​ទីតាំង​សម្រាប់​ធ្វើ​សញ្ញាបត្រ​បាក់ឌុប​ម្ដង​ទៀត ក្រសួង​បាន​បង្ហាញ​ពី​ទីតាំង​ដែល​អាច​ធ្វើ​បាន​។ ​​ក្រសួង​បាន​បញ្ជាក់​ថា ដើម្បី​សាកសួរ​ព័ត៌មាន​ទាក់ទង​ការ​បាត់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ សូម​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ទៅកាន់​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅអគារ ១៦៩ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​បឹង​កេងកង ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ចំពោះ​ឯកសារ​ តម្រូវ​ឲ្យ​អ្នក​ដែល​បាត់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នោះ ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ៖​ សំបុត្រកំណើត វិញ្ញាបនបត្រ​មធ្យម​សិក្សា​បឋមភូមិ​ថត​ចម្លង​មួយ​មុខ​០១ច្បាប់ និង​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ដែនដី ថា​ពិត​ជា​មាន​ឧបទ្ទវហេតុ ដែល​បណ្ដាល​ឱ្យ​បាត់​ពិត​ប្រាកដ​មែន។​ នាយកដ្ឋាន​ជំនាញ​ នឹង​ធ្វើ​ជូន​ក្នុង​រយៈពេល​យ៉ាង​យូរ​ពីរ​សប្ដាហ៍ ដោយ​គ្មាន​បង់​ប្រាក់​ឡើយ។

​សម្រាប់​ព័ត៌មាន​បន្ថែម ​អាច​ចូល​ផេក​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង MoEYS Cambodia

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី