ថ្ងៃ​កំណើត មាន​ សូនីតា អត់​ចង់​បាន​​ចំណង​ដៃ ចុះ​ចង់​បាន​អី​វិញ?

  • 2017-02-10 13:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"រាជិនី​ក្រមា​ខ្មែរ" ជា​ឈ្មោះ​ដែល​អ្នក​គាំទ្រ​ដាក់​ឲ្យ​ មាន សូនីតា ថ្ងៃ​នេះ​ជា​​នាង​បាន​​រៀប​ចំ​កម្មវិធី​គម្រប់​ខួប ២៧​ ឆ្នាំ រួម​ទាំង​បើក​សម្ពោធ​ "ផ្ទះ​ស្រលាញ់: Slanh House" ជា​ផ្លូវការ​ផង​ដែរ តែ​ក្នុង​ថ្ងៃ​ពិសេស​នេះ​ នីតា ថា​នាង​មិន​ចង់​បាន​ចំណង​ដៃ​ជា​ធំ​នោះ​ទេ។

តួ​ស្រី​ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤" លើក​ឡើង​ថា អ្វី​ដែល​នាង​ចង់​បាន​ពិសេស​នោះ​គឺ កាដូ ដូច​ដែល​នៅ​តូច​ៗ​ចង់​ធ្វើ​ខួប​កំណើត​គឺ​ចង់​បាន​កាដូ​ពី​មិត្ត​ភក្ដិ​ មិន​មែន​ចំណង​ដៃ​នោះ​ទេ។ "អ្នក​ខ្លះ​គាត់​ប្ដូរ​ Concept ព្រោះ​គាត់​ធ្វើ​ខួប​កំណើត​ចង់​បាន​ចំណង​ដៃ តែ​ខ្ញុំ​អត់​ទេ ខ្ញុំ​ចង់​រក្សា​អារម្មណ៍​ក្មេងៗ​ ក៏​ដូច​ជា​រំលឹក​ពេល​នៅ​ក្មេង​ៗ​ច្រើន​ជាង កាដូ​ដែល​អ្នក​ទាំង​អស់​គ្នាជូន​គឺ​ពិសេស​សម្រាប់​ខ្ញុំ"។ នីតា បន្ត។

តារា​ស្រី​វ័យ ២៧ បន្ថែម​ទៀត​ថា មិន​ត្រឹម​តែ​រៀប​ចំ​កម្មវិធី​គម្រប់​ខួប ២៧​ ឆ្នាំ រួម​ទាំង​បើក​សម្ពោធ​ "ផ្ទះ​ស្រលាញ់: Slanh House" ជា​ផ្លូវការ​ប៉ុណ្ណោះ​នោះ​ទេ វា​ក៏​ជា​កម្មវិធី​អបអរ​ដែល​នាង​បាន​ដំណើរ​ការ​គម្រោង "SLANH” បាន​រយៈពេល​៣​ឆ្នាំ​​ផង​ដែរ៕​​​

អត្ថបទ៖ Samedy