តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​​ចំនួន ១០ នឹង​​បញ្ចុះត្រឹម ៤៨០រៀល បើប្រើមិនលើស ១០គីឡូវ៉ាត់

  • 2017-02-11 06:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​អគ្គិសនី​នៅ​តាម​បណ្ដា​ខេត្ត​នានា​ចំនួន ១០ ចាប់​ពី​​ខែ​មេសា​​​ឆ្នាំ ២០១៧ នេះ​ រហូត​ដល់​ខែ​មីនា ឆ្នាំ ២០១៨ នឹង​ត្រូវ​​​បញ្ចុះមក​ត្រឹម ៤៨០ រៀល/kWh ប៉ុណ្ណោះ ក្នុងករណីប្រើមិនលើស ១០គីឡូវ៉ាត់។

តាម​ការ​ឲ្យ​ដឹង​ពី​ទំព័រ​ហ្វេកបុក​ផ្លូវ​ការ​របស់អាជ្ញាធរអគ្គីសនីកម្ពុជា ដែល​ចេញ​ប្រកាស​កាល​ពី​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ​ឆ្នាំ ២០១៧ ឲ្យ​ដឹងថា អាជ្ញាធរអគី្គសនីកម្ពុជា​មាន​គម្រោង​បន្ថយ​ថ្លៃ​លក់​អគ្គីសនី​សម្រាប់​តំបន់​ចែក​ចាយ​របស់​អគ្គីសនី​កម្ពុជា​បច្ចុប្បន្ន​នៅ​​​តាម​​ទីរួមខេត្តចំនួន ១០ ដូចជាខេត្ត​កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង​ ក្នុង​ឧកាស​ខួបនៃឆ្នាំ២០១៧ នឹង​ចាប់​អនុវត្តពីខែមេសា ឆ្នាំ២០១៧ ដល់ខែកុម្ភៈ ឆ្នាំ២០១៨។

អាន​សេចក្តី​ជូន​ដំណឹង​លម្អិត​នៅ​ខាង​ក្រោម​នេះ៖

សេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា លេខ ០៥០.សណ.១៧-អអក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧

អត្ថបទ៖ រក្សា