សង្គ្រាម​ Liverpool លត់ Spur ២-០ ខណៈ​កាត​លឿង​មាន​ដល់​៨​

  • 2017-02-12 02:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កីឡដ្ឋាន​ Anfield ក្រុម​ហង្ស​ក្រហម Liverpool បាន​យក​ឈ្នះ​ក្រុម​ Tottenham Hotspur ២-០​ យ៉ាង​ស្វិតស្វាញ​ ព្រោះ​ការ​ប្រកួត​នេះ​អាជ្ញាកណ្ដាល​ចាយ​កាត​លឿង​ដល់​ទៅ​៨​ឯណោះ។

២​គ្រាប់​របស់​ក្រុម​លោក Jürgen Klopp ធ្វើ​បាន​ដោយ​កីឡាករ​តែ​ម្នាក់​គត់​គឺ Sadio Mane នៅ​នាទី​១៦​និង​១៨​ក្នុង​វគ្គ​ទី​១។ អ្វី​ដែល​គូរ​ឲ្យ​ចាប់​អារម្មណ៍​ប្រកួត​នេះ​ពិត​​​​ជា​កាច​បន្តិច​​ព្រោះ​មាន​កីឡាករ​៨​នាក់​ទទួល​បាន​កាត​លឿង។ ក្នុង​នោះ​​កីឡាករ​ខាង​ Liverpoolដែល​ទទួល​បាន​កាត​លឿង​មាន​ដូច​ជា Jordan Henderson, Joel Matip និង James Milner ស្រប​ពេល​ Spurមាន​កីឡាករ Heung-Min Son, Harry Kane, Harry Winks, Eric Dier​និង Toby Alderweireld។

ចំណែក​ក្រុម​ធំ​២​ទៀត Arsenal បាន​បំបាក់​ Hull City ២-០ ក្នុង​ដី​ខ្លួន​ឯង ដោយ​២​គ្រាប់​នោះ​សម្រេច​ទី​បាន​ដោយ​កីឡាករ​មិន​សូវ​ខ្ពស់ Alexis Sanchez ទាត់​ចូល​នាទី​៣៤ និង​ប៉េណាល់ទី​នាទី​ ៩០+៣។ ក្រុម​លោក José Mourinho ក៏​រក​ជ័យជំនះ​បាន​ដូច​គ្នា យក​ឈ្នះ​​ក្រុម Watford ២-០ ស៊ុត​ដោយ​ Juan Mata នាទី​៣២​និង​ Anthony Martia នាទី​៦០៕

​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ