អ៊ីចឹង​តើ បាន សូកូឡា ជា​កាដូ​ពេញ​និយម​សម្រាប់​ថ្ងៃ Valentine បន្ទាប់​ពី​ផ្កា​កូឡាប

  • 2017-02-12 05:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃ Valentine មក​ដល់ គូ​ស្នេហ៍ ឬ​ប្រុសៗ​ដែល​លួច Crush លើ​នរណា​ម្នាក់ តែង​ឲ្យ​កាដូ​ទៅ​ស្រីៗ​ដែល​ខ្លួន​ស្រលាញ់ ខណៈ​ផ្កា​កូឡាប ជា​កាដូ​ពេញ​និយម​បំផុត​ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រលាញ់។ នៅ​ប៉ែក​អឺរ៉ុប សូកូឡា ជា​កាដូ​ពេញ​និយម​លំដាប់​ទី​២ ព្រោះ​អី​អត្ថន័យ​នៃ​កាដូ​មួយ​នេះ ជ្រាល​ជ្រៅ​មិន​ចាញ់​ផ្កា​កូឡាប​ប៉ុន្មាន​នោះ​ឡើយ។

ការ​ឲ្យ​ផ្កា​កូឡាប​ក្រហម មាន​ន័យ​ថា អ្នក​ចាត់​ទុក​ម្នាក់​ណុង​ជា​មនុស្ស special និង​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​ស្មោះ​បរិសុទ្ធ​ចំពោះ​មនុស្ស special។ ពណ៌​ផ្កា​ឈូក តំណាង ការ​លួច​សរសើរ​ពី​សម្រស់ និង​អត្តចរិត​លើ​ដៃគូ, ពណ៌​ស្វាយ​ដូច Lavender បញ្ជាក់​ពី​ចាប់​ចិត្ត​ស្រលាញ់​តាំង​ថ្ងៃ​ជួប​ដំបូង​មក​ម្ល៉េះ ខណៈ​ពណ៌​លឿង​បង្ហាញ​ពី​មិត្តភាព​ប៉ុណ្ណោះ។

សូកាឡា វិញ មាន​ន័យ​កាន់​តែ​ផ្អែម​ជាង​កូឡាប​ទៀត។ រាប់​រយ​ឆ្នាំ​មុន សូកូឡា ត្រូវ​ស្ដេច Montezuma របស់​ជនជាតិ Aztec ចាត់​ទុក​ថា ជា​អាហារ​របស់​ព្រះ និង​ថ្នាំ​ស្នេហា​អមត។ ក្រោយៗ​មក សូកូឡា ក្លាយ​ជា​របស់​ពេញ​និយម​នៅ​អឺរ៉ុប រហូត​ដល់​គេ​យក សូកូឡា ធ្វើ​ជា​កាដូ​សម្រាប់​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ឱកាស​ធំៗ ដូចជា បុណ្យ Christmas និង Valentine's Day ជា​ដើម។

ការ​ឲ្យ សូកាឡា សម្រាប់​ថ្ងៃ Valentine បញ្ជាក់​ពី៖

  • ដៃគូ ឬ Crush អ្នក មាន​ភាព​ទាក់​ទាញ​ឆក់​យក​បេះដូង​អ្នក​រួច​ទៅ​ហើយ
  • ក្ដី​ស្រលាញ់​ជ្រាលជ្រៅ​មិន​អាច​ថយ​ក្រោយ​បាន
  • ស្នេហា​ផ្អែម​ល្ហែម​អមត

បើ​ប្រុសៗ​គ្នា​យើង​ចង់​បាន សូកូឡា ផ្អែម​ឆ្ងាញ់​ដូច​ស្នេហា​ស្រស់​ត្រកាល ទុក​ជូន​គូ​ស្នេហ៍ ឬ Crush, Sabay សូម​ណែនាំ​សូកូឡា​ឆ្ងាញ់ Lindt (Lindt Choolate) ដែល​អាច​រក​ទិញ​​បាន​នៅ​ផ្សារ​ទំនើប​ជា​ច្រើន ដូចជា អ៊ីអន, ឡាក់គី, Superstore, Mart នៅ​ការ៉ាស់​សាំង​កាល់តិច និង​តូតាល់ ជា​ដើម។

​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ក្រុមហ៊ុនចែកចាយ Annam Cambodia តាម​លេខ 023 989 178 / 023 989 179

អត្ថបទ៖ លី សុផាត

អត្ថបទថ្មី