Lady Gaga វាល​សាច់​គ្មាន​ប្រណី​ដៃ​ ក្នុង​កម្មវិធី​ Grammy ២០១៧

  • 2017-02-13 02:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​កម្រាល​ព្រំ​ក្រហម​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Grammy ​លើក​ទី​៥៩​ ឆ្នាំ​២០១៧ ដែល​រៀបចំ​​មជ្ឈមណ្ឌល Staples Center ​ទីក្រុង Los Angeles ​នៅ​ថ្ងៃ​នេះ​ តារា​ចម្រៀង​កំពូល​សិចស៊ី Lady Gaga បាន​បង្ហាញ​ឈុត​សំលៀកបំពាក់​ប្លែក​​ថ្មី​មួយ​ទៀត បញ្ចេញ​​ផ្ទៃ​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង។

ភ្នែល​រាប់​រយ​គូ​សម្លឹង​មក​ តារា​ស្រី​វ័យ​៣០​​​ឆ្នាំ​បាន​ស្លៀក​សំលៀកបំពាក់​ខ្មៅ​មួយ​ឈុត ខោ​ខ្លី​​អម​ដោយ​ស្បែកជើង​ក​វែង ព្រម​ទាំង​ពាក់​អាវ​វាល​​ដៃ​វែង និង​ពាក់​វ៉ែនតា​ខ្មៅ​​គួរ​​ឲ្យ​ចាប់​អារម្មណ៍។ ក្រៅ​ពី Gaga នៅ​មាន​តារា​ប្រុស​ស្រី​ល្បី​ៗ​ជា​ច្រើន​ទៀត​កំពុង​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នេះ​ផង​ដែរ​។ ដោយ​សារ​កម្មវិធី​កំពុង​ដំណើរ​ការ​មិន​ទាន់​បញ្ចប់ ពេល​ដែល​គេ​ប្រកាស​ជយលាភី​​រួចរាល់ Sabay នឹង​ធ្វើ​ការ​ផ្សាយ​ជូន​បន្ត៕

១.Adele 

២.តារា​ម៉ូដែល Chrissy Teigen

៣.Jennifer Lopez

៤.Camila Cabello

៥.តារា​ចម្រៀង​ចិន Zhang Liangying

៦.Demi Lovato

៧.Katy Perry

៨.Carrie Underwood

៩.តារា​ចម្រៀង Jacqueline Van Bierk

១០.The Chainsmokers

១១.Ryan Seacrest

១២.Nick Jonas

១៣.តារា​ចម្រៀង Tinashe

១៤.Diplo

១៥.Skrillex

​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី