រឿង Angelina Jolie សំ ថារ័ត្ន មិនត្រឹមតែសម្តែងមួយមុខទេ ថែមទាំងមានតួនាទី២ទៀត
- 2017-02-13 03:06:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង Angelina Jolie សំ ថារ័ត្ន មិនត្រឹមតែសម្តែងមួយមុខទេ ថែមទាំងមានតួនាទី២ទៀត
ចន្លោះមិនឃើញ
សំ ថារ័ត្ន ប្រាប់ថារឿងដែលនាងទទួលបានចំណូលច្រើនជាងគេ គឺជាភាពយន្តហូលីវូដ "ដំបូងគេសម្លាប់ប៉ាខ្ញុំ" របស់ Angelina Jolie បើធៀបទៅនឹងរឿងផ្សេងទៀតដែលនាងសម្ដែងកន្លងមក ព្រោះនាងមានតួនាទីដល់តែ៣ក្នុងរឿងនេះ។
ថារ័ត្ន បញ្ជាក់ថារឿងនេះនាងប្រើពេលថតតែមួយសប្ដាហ៍ប៉ុណ្ណោះ ដែលនាងដើរតួជាក្រុមខ្មែរក្រហម និងត្រូវគេហៅថា "មិត្តស្រី" ។ តែនាងចំណាយពេលនៅទីនោះដល់តែមួយខែ ដើម្បីការងារផ្សេងៗទៀត ដូចជាធ្វើជាតួជំនួស (Stunt) ដើម្បីការពារប្រជាពលរដ្ឋពេលឈុតផ្ទុះគ្រាប់បែក និង ជាអ្នកបកប្រែភាសាអង់គ្លេសផងដែរ។
តួស្រីក្នុងរឿង "Jailbreak: ការពារឧក្រិដ្ឋជន" បញ្ជាក់៖ "ថតរឿងហូលីវូដហ្នឹងខ្ញុំបានចំណូលច្រើនជាងថតរឿងផ្សេងៗ ដោយកាលនោះ បានជាង ៣ពាន់ដុល្លារដែរ"៕