ឱកាស​ល្អ! អាហារូបករណ៍​ទៅ​សិក្សា​នៅ​នូវែលហ្សេឡង់ សម្រាប់ថ្នាក់​អនុបណ្ឌិត និងបណ្ឌិត​

  • 2017-02-13 04:42:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ឆ្នាំ​សិក្សា​ ២០១៧​ ដោយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​នូវែលហ្សេឡង់ (New Zealand)​ បាន​​ផ្ដល់​អាហារូបករណ៍​ New Zealand ASEAN Scholarships (NZAS) ជា​ច្រើន​កន្លែង​ដល់​​​​​និស្សិត​​ជាង​ ១០០ ប្រទេស​ដែល​​​ក្នុង​នោះ​ក៏រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។

​​

​អាហារូបករណ៍​នេះ​នឹង​ផ្ដល់​ឲ្យ​និស្សិត​ដែល​ចង់​បន្ត​ការ​សិក្សា​ទៅលើ​កម្រិត​ថ្នាក់ ​​អនុបណ្ឌិត​ និង បណ្ឌិត​ នៅ​សកលវិទ្យាល័យ​​​នានា​ក្នុង​ប្រទេស​នូវែលហ្សេឡង់។​ ចំពោះ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ អាច​​សាក​សួរ​ ការិយាល័យអាហារូបករណ៍​ NZAS នៅ​ IDP Education (Cambodia) ដែល​មាន​ទីតាំង​នៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល(ACE) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ រឺ អាច​ទាក់​ទង​តាម​ទូរសព្ទ​លេខ​ ០២៣ ២២២ ០៦៣។​

​​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ទី​ ១​ ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ រហូត​ដល់​ថ្ងៃ​ទី​ ១៥​ មីនា​ ឆ្នាំ​ ២០១៧​​ តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​៖

១. ទទួល​ពាក្យ​អាហារូបករណ៍

និង​

២. ព័ត៌មាន​បន្ថែម

អត្ថបទ៖​ ចន្ថា

ក្រសួងអប់រំ យុវជន និង កីឡា