GarageBand ល្បីបំផុតលើវេបសាយ Apple ចង់ទាញហ្វ្រីៗអនុវត្តតាមនេះ
- 2017-02-14 04:10:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
GarageBand ល្បីបំផុតលើវេបសាយ Apple ចង់ទាញហ្វ្រីៗអនុវត្តតាមនេះ
ចន្លោះមិនឃើញ
កាលពីម្សិលមិញ ក្រុមការងារបានណែនាំកម្មវិធីហ្វ្រីៗល្អ ៥ សម្រាប់អ្នកដែលចង់ចេះលេងហ្គីតាដោយខ្លួនឯង ប៉ុន្តែមិនបានបង្ហាញកម្មវិធីលេងភ្លេង GargaeBand ដែលល្បីលើវិបសាយផ្លូវការរបស់ Apple ដោយ Apple ID ភាគច្រើនមិនអនុញ្ញាតិឲ្យដោនយកហ្វី្រនោះទេ។ ថ្ងៃនេះ Sabay នឹងបង្ហាញពីរបៀ់បដោនឡូតយកកម្មវិធីល្បីនេះ ដោយមិនឲ្យអស់លុយមួយរៀលទេ។
#១.ចូលទៅកាន់ Safari រួចវាយពាក្យ mios.haimawan.com បន្ទាប់មកត្រូវចុចចូលទៅ ប្រអប់ Search នោះដូចរូប ហើយវាយពាក្យថា GarageBand រួចចុចប៊ូតុងពណ៍ខៀវ ដើម្បីទាញយក។
#២.បន្ទាប់មកចុចត្រឡប់មក Homescreen វិញ នោះអ្នកទាំងអស់គ្នានឹងឃើញកម្មវិធី GarageBand កំពុងតែតម្លើងលើម៉ាស៊ីនរបស់អ្នក ទំហំរបស់តែ 605MB ប៉ុណ្ណោះ ប៉ុន្តែត្រូវតែរង់ចាំប្រហែលជា ២០ នាទី ទើបចប់។
#៣. បន្ទាប់ពីដោនឡូតរួចរាល់ហើយ គ្រាន់តែចុចចូលទៅកម្មវិធី ពេលបើកឡើងវាទារឲ្យ Trust on Device ពេលនោះគ្រាន់តែចុចចូលទៅ Setting -> General -> Device Management ->Advanced Technology Investment-> Trust ដើម្បីបញ្ចប់ រួចហើយ Restart ម៉ាស៊ីនតែម្ដងជាការស្រេច៕