ម្សិល​​មិញ ថោន​ ចំណាយ​រាប់​ម៉ឺន​ដុល្លារ​ថត​បទ​ចូល​ឆ្នាំ​នៅ​ភ្នំ​បា​សិទ្ធ

  • 2017-02-14 09:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ករុណា ពេជ្រ ដែល​ជា​អ្នក​គ្រប់​គ្រង​ទូទៅ បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ​នេះ​ផលិត​កម្ម​ថោន​បាន​ចំណាយ​ដើម​ទុន​រាប់​ ម៉ឺន​ដុល្លារ​ដើម្បី​ថត​បទ​ចម្រៀង​ត្រៀម​អប​អរ​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ​។

អ្នក​គ្រប់​គ្រង​ថោន​រូប​នេះ​បន្ត​ថា​ មួល​ហេតុ​ដែល​ផលិត​កម្ម​ថោន​ ចាយ​ទុន​ច្រើន​ទៅ​លើ​ការ​ថ​ត​បទ​ចម្រៀង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ​ ដោយ​សារ​តែ​ក្នុង​ឆ្នាំ​នេះ​ថោន​មាន​តារា​ចម្រៀង​ច្រើន​ ដូច​នេះ​ហើយ​លោក​ត្រូវ​ហៅ​តារា​ស​ម្ដែង​​​ច្រើន ហើយ​ថវិកា​ក៏​ចំណាយ​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ​។ "ថ្ងៃនេះ​តារា​សម្ដែង​មក​ចូល​រួម​ទាំង​ក្មេង​ទាំង​ចាស់​ជាង​៣០០​នាក់ ហើយ​ដើម​ទុន​ចំណាយ​អស់​៥ ម៉ឺន​ដុល្លារ​​"។ ​​

ទៅ​ទស្សនា​​ទិដ្ឋ​ភាព​ថត​បទ​ចម្រៀង​របស់​ផលិត​កម្ម​ថោន​នៅ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន