Floyd បដិសេធ​ចចាមអារ៉ាម​ព្រម​វាយ​ជាមួយ​ McGregor 

  • 2017-02-15 04:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather បាន​ច្រាន​ចោល​ព័ត៌មាន​ចចាមអារ៉ាម​ដែល​ថា​ខ្លួន​យល់​ព្រម​​វាយ​គ្នា​ជាមួយ​ Conor McGregor។

McGregor និង Floyd Mayweather

ដំណឹង​ពី​ការ​ប៉ះ​គ្នា​រវាង​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ និង​កីឡាករ​ UFC ដ៏​ល្បី​ឈ្មោះ​បាន​កើត​មាន​ជា​ច្រើន​ខែ​កន្លង​មក​ ហើយ​វា​ក៏​ជា​រឿង​ដែល​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ចង់​ឲ្យ​កើត​មាន​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ​ក្រោយ​លេច​លឺ​ព័ត៌មាន​ថា​ខ្លួន​ព្រម​វាយ​ McGregor ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​សញ្ជាតិ​អាមេរិក​បាន​ឆ្លើយ​តប​លើ​ Twitter របស់​ខ្លួន​បដិសេធ​ភ្លាមៗ។

"​ទោះ​ជា​មាន​ដំណឹង​ចចាមអារ៉ាម​មួយ​ចំនួន​ផ្សាយ​​ពាក់ព័ន្ធ​នឹង​ការ​ឡើង​វាយ​បន្ទាប់​ តែ​ខ្ញុំ​សូម​បញ្ជាក់​​ថា​មិន​មាន​ការ​ព្រមព្រៀង​ណា​មួយ​កើត​ឡើង​នោះ​ទេ​នៅ​ពេល​នេះ​។ ខ្ញុំ​រីករាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ ហើយ​បើ​សិន​ជា​មាន​ការ​ប្រែប្រួល​ ខ្ញុំ​គឺ​ជា​មនុស្ស​ដំបូង​ដែល​នឹង​ប្រាប់​ដល់​​ពិភពលោក​ឲ្យ​ដឹង"។ Floyd Mayweather សរសេរ​ដូច្នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី