​ហួស​ចិត្ត​ពេល​ដឹង​​​គោល​បំណង​អ្នកផលិត​បក្សី​​បែក​ស្លុយ​នេះ

  • 2017-02-17 02:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូប​ Sticker ​​​​​​​​​​​​​​​​​​​​​​​លលក​បោក​ក្បាល​ចុះ​ឡើង​កំពុង​តែ​ល្បី​ខ្លាំង​នៅ​លើ​បណ្ដាញ​ Facebook ដោយ​មាន​ទាំង​អ្នក​ពេញ​ចិត្ត​​ តែ​អ្នក​​ខ្លះ​​ក៏​ខឹង​សម្បារ​នឹង​ Sticker នេះ​ព្រោះ​វា​រំខាន​អារម្មណ៍​ខ្លាំង។

ដូច​ដែល​ដឹង​ហើយ​ថា​ Sticker លលក​ឈ្មោះ​ថា​ "Trash Dove” នេះ​បង្កើត​ឡើង​ដោយ​វិចិត្រករ​​ស្រី​ឈ្មោះ​ Syd Weiler រស់​នៅ​​​​ក្នុង​រដ្ឋ​ Florida សហរដ្ឋអាមេរិក ដោយ​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ចុង​ខែ​មករា។ មុន​នឹង​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នេះ​ Syd ធ្លាប់​លើក​ឡើង​​ពី​គោល​បំណង​បង្កើត​ Sticker នេះ​នៅ​លើ​​ទំព័រ​ Facebook នាង​កាល​ពី​ខែ​ តុលា ​ឆ្នាំ​ ២០១៦ ថា ៖ «ប្រសិន​បើ​អ្នក​មិន​ដឹង​ទេ​​ ​ខ្ញុំ​សូម​ប្រាប់​ថា ​ខ្ញុំ​​ធ្វើ​ Sticker iOS ឆ្គួតៗ​ ដែល​អ្នក​អាច​ប្រើ​វា​ដើម្បី​ Spam (រំខាន) មិត្តភ័ក្ដិ​ និង ក្រុម​គ្រួសារ​បាន»។

ជា​ការ​ពិត​ក្រោយ​ពី​ Sticker នេះ​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​លើ​ Facebook វា​ពិត​ជា​ Sticker ដ៏​គួរ​ឲ្យ​រំខាន​មែន​ ជា​ពិសេស​ Sticker លលក​បោក​ក្បាល​ហ្នឹង​តែ​ម្ដង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង