តារា​ចូល​បន្ត​​បន្ទាប់​ ដឹងបច្ចុប្បន្ន ថោន​ មាន​តារា​ចម្រៀង​ និង​អ្នក​និពន្ធ​បទ​ភ្លេង​ប៉ុន្មាន​នាក់​?

  • 2017-02-21 03:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​អ្នក​គ្រប់​គ្រង​ទូ​ទៅ​នៅ​ផលិត​កម្ម​ថោន​ លោក ករុណា ពេជ្រ បាន​ឲ្យ​ដឹង​ថា​ នៅ​ដើម​ឆ្នាំ​២០១៧​ នេះ​តារា​ចម្រៀង​ប្រុស​ស្រី​នៅ​ថោន​សរុប​ ជិត​៣០​នាក់​។

លោក​បន្ត​ថា​ ស្ទូឌីយោ​ ថោន​នៅ​ពេល​នេះ​មាន​៣​ ប្រ​ចាំ​​​នៅ​ក្រុម​ហ៊ុន​ និង​បាន​បន្ថែម​​ស្ទូឌីយោ​ ៣​ទៀត​នៅ​ខាង​ក្រៅ​​​។​ចំណែក​ឯ​អ្នក​និពន្ធ​បទ​ភ្លេង​វិញ​នៅ​ប្រ​ចាំ​ស្ទូឌីយោ​មាន​ចំនួន​​៥​ នាក់(​ពេញ​សិទ្ធិ​) និង​មាន​៣​នាក់​ប្រ​ចាំ​នៅ​ស្ទូឌីយោ​ខាង​ក្រៅ​​ជា​បុគ្គលិក​(មិន​ពេញ​សិទ្ធិ)​​។

អ្នក​គ្រប់​គ្រង​រូប​នេះ​និយាយ​ថា​ ចំនួន​អ្នក​និពន្ធ​បទ​ភ្លេង​ទាំង​ពេញ​សិទ្ធ​ និង​មិន​ទាន់​ពេញ​សិទ្ធិ​​មិន​ទាន់​គ្រប់​គ្រាន់​ទេ​សម្រាប់​ផលិត​កម្ម​ថោន​​នា​ពេល​បច្ចុប្បន្ន​នេះ​៖ "ខ្ញុំ​នឹង​ធ្វើ​ការ​ជ្រើស​រើស​អ្នក​និពន្ធ​បទ​ភ្លេង​បន្ថែម​ ព្រោះ​ពេល​នេះ​តារា​ចម្រៀង​ផលិត​កម្ម​ថោន​ទាំង​ប្រុស​ទាំង​ស្រី​មាន​រហូត​ដល់​ទៅ​២៧​នាក់​ហើយ"​៕​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី