ចង់​កម្មវិធី iPhone លក់​ថ្លៃ​ប៉ុន្មាន ក៏​អាច​ប្រើ​ហ្រ្វី ធ្វើ​តាម​វិធី​នេះ (មិនបាច់ Jailbreak)

  • 2017-02-23 03:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ប្រើ iPhone ដោយ​មិន​ Jailbreak លំបាកលំបិន​ខ្លាំង​មែន​ពេល​ចង់​ប្រើ​កម្មវិធី​ល្អៗ ព្រោះ​វា​សុទ្ធ​តែ​ដាក់​លក់។ ប៉ុន្តែ​ពល​នេះ អ្នក​ប្រើ iPhone ទាំងអស់មិនចាំបាច់​​ Jailbreak ក៏​អាច​ទាញ​កម្មវិធី​ដាក់​លក់​ទាំងឡាយ​លើ App Store មក​ប្រើ​ហ្វ្រី​បាន​ម៉ា​អស់​ដៃ ដោយ​ធ្វើ​តាម​វិធី​ដូច​ខាង​ក្រោម៖

បញ្ជាក់៖ អ្នក​ត្រូវ​មាន​កុំព្យូទ័រ ដើម្បី​ដំឡើង vShare។ បើ​តាម​ការ​តេស្ត​របស់​ក្រុមការងារ មាន​វិធី​ផ្សេង​ទៀត ដែល​អាច​ដំឡើង vShare ​ផ្ទាល់​លើ iPhone ដោយ​​មិន​បាច់​ប្រើ​កុំព្យូទ័រ តែ​វា​ឆ្លង​កាត់​ច្រើន​ដំណាក់​កាល ធ្វើ​ឲ្យ​ប្រិយមិត្ត​អាច​ពិបាក​ តាម​​មិន​ទាន់។

ដំបូង​ចូល​ទៅ​កាន់ www.vshare.com រួច​ចុច​ពាក្យ Download ដែល​មាន​សញ្ញា​កុំព្យូទ័រ​នៅ​ខាង​ឆ្វេង​ដៃ ដើម្បី​ដំឡើង​ vShare ដាក់​លើ​កុំព្យូទ័រ។

ពេល​ដោនឡូត​ចប់​រួចរាល់ ចុច​លើ​​​វា ហើយ​ចុច One key installation ហើយ​រង់ចាំ​រហូត​ដល់ vShare ដំឡើង​លើ​កុំព្យូទ័រ​អ្នក​រួចរាល់។

ក្រោយ​ដំឡើង​រួចរាល់ ចុច​លើ Try it now។

បន្ទាប់​មក​ភ្ជាប់​ iPhone ទៅ​នឹង​កុំព្យូទ័រ ហើយ​រង់​ចាំ​​បន្តិច នោះ vShare នឹង​ដំឡើង​​រួច​ស្រេច​លើ iPhone របស់​អ្នក។ ត្រូវ​ប្រាកដ​ថា កុំព្យូទ័រ​និង iPhone អ្នក​ភ្ជាប់​អ៊ីនធឺណិត។

បើ​ពេល​កំពុង​ភ្ជាប់​កុំព្យូទ័រ​ទៅ​នឹង iPhone ហើយ​អ្នក​ឃើញ ផ្ទាំង​លោត​លើ iPhone ថា "Trust This Computer?” សូម​ចុច​លើ "Trust”។

បន្ទាប់​មក ចុច​លើ Install vShare លើ​កុំព្យូទ័រ ក្រោយ​ iPhone អ្នក​កំពុង​ភ្ជាប់​នឹងកុំព្យូទ័រ។ រង់ចាំប្រហែល​២នាទី នោះ​អ្នក​នឹង​ឃើញ vShare លើ iPhone អ្នក។

ពេល​នេះ អ្នក​អាច​បើក​កម្មវិធី vShare លើ iPhone របស់​អ្នក ហើយ​​ស្វែង​រក​កម្មវិធី​​ដាក់​លក់ ដែល​អ្នក​ចង់​បាន​ហ្រ្វី​បាន​ហើយ។ ពេល​រក​ឃើញ​កម្មវិធី ដែល​ចង់​​ទាញ​យក ចុច​លើ​ពាក្យ Get។

ឧទាហរណ៍​៖ ហ្គេម​ល្បី Infinity Blade III ដាក់​លក់​លើ App Store តម្លៃ ៦,៩៩ ដុល្លារ តែ​អាច​ទាញ​យក​ប្រើ​ហ្វ្រី​តាម vShare ហើយ​នៅ​មាន​ហ្គេម​ច្រើន​រាប់រយ​ទៀត។

បញ្ជាក់៖ កម្មវិធី​ដាក់​លក់​លើ App Store ប្រហែល​ជាង ៩០ ភាគរយ ត្រូវ​ដាក់​ឲ្យ​ទាញ​យក​ហ្វ្រី​លើ vShare។ អ្នក​អាច​ទាញ​យក​កម្មវិធី​ណា​ក៏​បាន​ពី vShare លើ​កុំព្យូទ័រ​ដាក់​ចូល iPhone គ្រាន់​តែ​ភ្ជាប់​តាម​រន្ធ USB ឬ​ទាញ​យក​លើ vShare តាម iPhone ដោយ​ផ្ទាល់​ក៏​បាន។

មាន​បញ្ហា​អី បញ្ចេញ​យោល់​ខាង​ក្រោម!

អត្ថបទ៖ ផាន់និត