ស្ងាត់ៗ ប៉ែន ភ័ក្រ​សុធារិទ្ធ ជាប់​ប៉ូលិស​បាត់​

  • 2017-02-23 03:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឆ្លង​កាត់​ការ​ប្រលង​ជា​ច្រើន​លើក​ច្រើន​សារ​ពេលនេះ ប្រុស​សង្ហារ​ ប៉ែន ភ័ក្រសុធារិទ្ធ បាន​ជាប់​ការងារ​ក្នុង​ក្រប​ខណ្ឌ​​ប៉ូលិស ហើយ​។

អតីត​លេខ​៣​ខាង​បង្ហាញ​ម៉ូដ​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​ព្រលយ​ថា​ទាំង​អស់​នេះ​ជា​ខិតខំ​ប្រឹង​ប្រែង​ យ៉ាង​ណា​ក្តី​​ទោះបី​ជាប់​ប៉ូលិស​ពិត​មែន តែ​ការងារ​សិល្បៈ​លោក​មិន​បោះ​បង់​នោះ​ទេ​ ព្រោះ​ជា​ក្តី​ស្រមៃ​តាំង​ពី​តូច​មក​ម្ល៉េះ។

តែការងារ​ជា​មន្ត្រី​ប៉ូលិស​នេះ​ ជា​ក្តី​បំណង​លោក​ឪពុក​​ បែប​នេះ​ក៏​ដោយ​តារា​ប្រុស​មាន​ស្រុកកំណើត​ក្នុង​ទឹក​ដី​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា​ នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ទាំង​ពីរ​ ទទួល​​ការ​ងារ​សិល្បៈ​ដដែល ប៉ុន្តែ​មិន​ច្រើន​ដូច​មុន​។ “សិល្បៈ​ក៏ នៅ តែ​បន្ត​ ការងារ​ប៉ូលិស​ក៏​ធ្វើ គ្រាន់​តែ​ សិល្បៈ​ប្រហែល​ថម​ថយ​បន្តិច​បង"។ សុធារិទ្ធ​ បន្ថែម។

វីដេអូ​ខាង​ក្រោម កាល​ Sabay សម្ភាសន៍​ ប៉ែន ភ័ក្រសុធារិទ្ធ​ ពេល​លោក​ព្រលយ​ថា​ជិតដឹង​លទ្ធផល តែ​ថ្ងៃ​នេះ​លោក​ប្រាប់​ថា​ជាប់​មែនទែន​ហើយ៖

អត្ថបទ៖ ថា ម៉ាលីដា