សុខ ពិសី បង្ហើប​ថា មាន​គេ​ចូល​ស្ដី​ដណ្ដឹង​នាង​ហើយ!

  • 2017-02-24 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា សុខ ពិសី ​បាន​ប្រាប់ ​Sabay ថា​ ក្នុង​ពេល​នេះ​មាន​បុរស​ៗ​ទាំង​ក្នុង​ និង​ក្រៅ​រង្វង់​សិល្បៈ​ច្រើន​អ្នក​បាន​មក​ចូល​ស្ដី​ដណ្ដឹង​នាង។ តែ​គួរ​ឲ្យ​ស្ដាយ​បុរស​ទាំង​នោះ​ត្រូវ​បាន​ ពិសី បដិសេធ​​ស្នេហ៍​ទាំង​អស់​។

បុរស​ៗ​​ដែល​​ចូល​ស្ដី​ដណ្ដឹង​ សុខ ពិសី មាន​​មន្ត្រី​រាជ​ការ​តារា​សម្ដែង​ និង​ចម្រៀង​ជា​ដើម​។ មូល​ហេតុ​ដែល​នាង​មិន​ព្រម​ទទួល​យក​បុរស​​ទាំង​នោះ​ មិន​បាន​ន័យ​ថា​​ស្អប់ខ្ពើម​គិត​មាន​ឬ​ក្រ​ទេ​។ តែ​អ្វី​ដែល​សំខាន់​​មួយ​រយៈ​នេះ​ នាង​ជាប់​រវល់​ជា​មួយ​ការងារ​សិល្បៈ​។ ម្យ៉ាង​ទៀត​ មិន​ទាន់​ចង់​គិត​គូរ​ពី​ស្នេហា​ផង​ ព្រោះ​ឃើញ​គូ​ស្នេហ៍​នៅ​ក្នុង​រង្វង់​សិល្បៈ​​មួយ​ចំនួន​បែក​បាក់​គ្នា​ជា​បន្ត​បន្ទាប់ ហេតុ​ដូច្នេះ​ហើយ​ទើប​សម្រេច​ចិត្ត​ទុក​បេះ​ដូង​ឲ្យ​នៅ​ទំនេរ​សិន​។ សុខ ពិសី បន្ត​។

នាង​និយាយ​ថា​ "​ចាស​បង​បុរស​ៗ ​ដែល​ចង់​បាន​នាង​ខ្ញុំ​ ភាគ​ច្រើន​គាត់​ចូល​មក​ដល់​លោក​ប៉ា​​ខ្ញុំ​តែ​ម្ដង​បង ទោះ​បី​គាត់​ចូល​ស្ដី​ដណ្ដឹង​ខ្ញុំ​មិន​បាន ​ក៏​គាត់​មិន​ខឹង​ខ្ញុំ​ដែរ​ ពួក​យើង​នៅ​តែ​រក្សា​ទំនាក់​ទំនង​ដូច​ដើម​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ​បង ទាំង​អ្នក​សិល្បៈ​ដូច​គ្នា​ និង​ក្រៅ​សិល្បៈ តែ​នាង​ខ្ញុំ​សុំ​បញ្ចេញ​ឈ្មោះ​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​ទេ​បង​"​​។

សម្រាប់​គូ​អនាគត​ ពិសី មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា​ យក​អ្នក​សិល្បៈ​ដូច​គ្នា​ ឬ​ក៏​មន្ត្រី​រាជការ​​នោះ​ទេ​ គ្រប់​យ៉ាង​អាស្រ័យ​ទៅ​លើ​ពេល​វេលា​ និង​ព្រហ្ម​លិខិត​ជា​អ្នក​កំណត់​៕​

​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន