តារា​ល្បី ៥​រូប​​បង្ហាញ​ខ្លួន​​ក្នុង​ការ​​ប្រគំ​តន្ត្រី​ Tiger Street ​Football Festival 2017 ​យប់​នេះ

  • 2017-02-25 06:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រគំ​ត្រ្តី​របស់​ក្រុម​ហ៊ុន​ស្រាបៀរ​ Tiger ​ក្នុង​កម្មវិធី​​ Tiger Street ​Football Festival 2017 ​​​នៅ​មណ្ឌល​សៀមរាប​យប់​នេះ​ នឹង​មាន​តារា​ចម្រៀង​ចំនួន ៥​ រូប​ចូល​ខ្លួន​មក​សម្ដែង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​បាន​ទស្សនា​ដោយ​សេរី​។

កញ្ញា ឱក សុគន្ធកញ្ញា

​តារា​ទាំង​ ៥​​​រូប​ដែល​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រគំ​ត្ត្រី​យប់​​នេះ​រួមមាន​ ឆាយ វីរៈយុទ្ធ ឆន​ សុវណ្ណរាជ នី រតនា Step ​និង​ ឈិន ម៉ានិច្ច។ ​ចំណែក​យប់​ស្អែក​ នឹង​មាន​តារា​ចម្រៀង​ល្បី​ចំនួន​ ៥​ផ្សេង​ទៀត​មក​ធ្វើ​ការ​សម្ដែង​ជូន​ទស្សនា​ផង​ដែរ ​គឺ​មាន ឱក សុគន្ធកញ្ញា ខេមរៈ សេរីមន្ត ទេព បូព្រឹក្ស​ វី ឌីណេត និង នួន សុធារក្ស ។

​សម្រាប់​ពេល​វេលា​ប្រគំតន្រ្តី​យប់​នេះ​ នឹង​ចាប់​ផ្ដើម​ក្រោយ​ធ្វើ​ការ​ប្រកួត​ជម្រុះ​នៃ​ពាន​រង្វាន់​ខាង​លើ​ត្រូវ​បាន​បញ្ចប់​។ ខណៈ​ថ្ងៃ​ស្អែក​​ នឹង​ចាប់​ផ្ដើម​ប្រគំ​តន្រ្តី​ក្រោយ​​រក​ឃើញ​ម្ចាស់​ជយលាភី​ប្រចាំ​មណ្ឌល​សៀមរាប​រួច​រាល់៕ ​​

លោក ខេមរៈ សេរីមន្ត

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម