Samsung បង្ហាញ​ម៉ាស៊ីន​ត្រជាក់​ស៊េរី​ថ្មី 8 Pole Digital Inverter ដំបូង​បំផុត​លើ​ពិភព​លោក

  • 2017-02-25 16:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ​បង្ហាញ​ម៉ាស៊ីន​ត្រជាក់​ស៊េរី​ថ្មី 8 Pole Digital Inverter ដំបូង​បំផុត​លើ​ពិភព​លោក ដែល​ធ្វើ​ឲ្យ​បន្ទប់​កាន់​តែ​ត្រជាក់​ល្អ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២៤ នៅ​សណ្ឋាគារ Raffle ខណៈ​មនុស្ស​ប្រមាណ ២០០ នាក់ ចូល​រួម។

ម៉ាស៊ីន​ត្រជាក់​នេះ មិន​ត្រឹម​ជួយ​កម្ចាត់​មេរោគ​ដើម្បី​ធ្វើ​ឲ្យ​ខ្យល់​បរិសុទ្ធ​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​បន្ទប់​ត្រជាក់​លឿន និង​សន្សំ​សំចៃ​ភ្លើង។ 8 Pole Digital Inverter ក៏​ត្រូវ​បាន​រចនា ដើម្បី​កាត់​បន្ថយ​សំឡេង​រំខាន ធ្វើ​ឲ្យ​បរិស្ថាន​ស្ងប់ស្ងាត់​ល្អ ខណៈ​ពេល​ម៉ាស៊ីន​កំពុង​ដំណើរ​ការ។

លោក Seungho Choi នាយក​គ្រប់​គ្រង Samsung ថៃ​សាខា​កម្ពុជា ថ្លែង​ថា៖ "ខ្ញុំ​ពិតជា​រំភើប​មែន​ទែន​ក្នុង​ការ​បង្ហាញ​ម៉ាស៊ីន​ត្រជាក់​ថ្មី​សន្លាង ដែល​ជា​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត​របស់​យើង​ក្នុង​ឆ្នាំ​២០១៧។

ជាមួយ​ភាព​ច្នៃប្រឌិត​របស់ 8 Pole Digital Inverter ខ្ញុំ​សង្ឃឹម​យ៉ាង​មោះមុត​ថា​កំណែ​ចុង​ក្រោយ​បំផុត​នៃ​ម៉ាស៊ីន​ត្រជាក់ Samsung នេះ​នឹង​រក្សា​ជំហរ​របស់ Samsung ឲ្យ​នៅ​តែ​ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​កម្ពុជា ហើយ​យើង​ជឿ​ជាក់​ថា ការ​ផ្តល់​ជូន​របស់​យើង​នឹង​ជួយ​បំពេញ​តម្រូវ​ការ និង​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា"។

Samsung នឹង​រៀបចំ​កម្មវិធី​មួយ​ទៀត​នៅ​ថ្ងៃ​ទី​៤ មីនា នៅ​ហាង​ទំនើបSamsung KLDis (អគារ​លេខ ៣០៦ ផ្លូវ​៩៣ មហាវិថី​ព្រះ​មុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ ភ្នំពេញ ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៨ ល្ងាច) ដែល​នឹង​បង្ហាញ​ម៉ាស៊ីន​ត្រជាក់ 8 Pole Digital Inverter ទាំង​អស់។ អតិថិជន​នឹង​ទទួល​បាន​ការ​បន្ថែម​ជូន​ពិសេស ដូចជា ការ​បញ្ចុះ​តម្លៃ ការ​ដំឡើង និង​ឧបករណ៍​ដោយ​ឥត​គិត​ថ្លៃ ការ​លេង​ហ្គេម​ឈ្នះរ​ង្វាន់​ភ្លាមៗ និង​ការ​ផ្តល់​ជូន​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ទីផ្សារ​ម៉ាស៊ីន​ត្រជាក់​នៅ​កម្ពុជា (កញ្ចប់​ថែម​ជូន​មាន​តម្លៃ ៨០ ដុល្លារ ក្នុង​មួយ​ឯកតា​នៃ​ម៉ាស៊ីន​ត្រជាក់)៕

ដោយ៖ សុផាត