​ក្រុម​បាល់ទាត់​កុមារា-កុមារី​ស្រុក​ឆ្លូង​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ទាំង​ពីរ​ក្នុង​ការ​ប្រកួត​កីឡា​សិស្ស...

  • 2017-02-27 04:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ទាំង​​កុមារា និង​កុមារី​មក​ពី​ស្រុក​ឆ្លូង​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ប្រចាំ​ខេត្ត​ចេះ​​ឆ្នាំ​២០១៦-១៧​ នេះ​​ បន្ទាប់​ពី​​ក្រុម​ទាំង​ពីរ​ទទួល​បាន​លទ្ធផល​ល្អ​ដូច​គ្នា​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ការ​ប្រកួត​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ស្អែក​នេះ​​មាន​៣​ប្រភេទ​កីឡា​គឺ​បាល់ទាត់​ បាល់​បោះ​ និង​បាល់ទះ។ ចំពោះ​ប្រភេទ​កីឡា​ផ្សេង​ទៀត​មាន​អត្តពលកម្ម​ លោត​ចម្ងាយ​ ចោល​ដុំ​ដែក​ លោត​កម្ពស់​​បាន​រក​ឃើញ​ជើង​ឯក​តាម​វិញ្ញាសា​នីមួយ​ៗ​​អស់​ហើយ។

កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​៣​ប្រភេទ​កីឡា

​បាល់​ទាត់​ ថ្ងៃ​ទី​ ២៨​ កុម្ភៈ​ ២០១៧

  • វិញ្ញាសា​កុមារី៖ ​ក្រុម​ស្រុក​ចិត្រ​បុរី vs ​ក្រុម​ស្រុក​ឆ្លូង ​
  • វិញ្ញាសា​កុមារ៖ ក្រុម​ស្រុក​ឆ្លូង vs ​ក្រុម​ស្រុក​សំបូរ​

​បាល់​បោះ​ ថ្ងៃ​ទី​២៧​ កុម្ភៈ ​២០១៧

  • វិញ្ញាសា​កុមារី៖ ​ក្រុម​ក្រុង​ក្រចេះ  vs ក្រុម​ស្រុក​ចិត្រ​បុរី

  • វិញ្ញាសា​កុមារ៖ ​ក្រុម​ក្រុង​ក្រចេះ  vs ក្រុម​ស្រុក​ស្នួល​

​បាល់ទះ​ ថ្ងៃ​ទី ២៧​ កុម្ភៈ​ ​២០១៧

  • វិញ្ញាសា​កុមារី៖ ​ក្រុម​ស្រុក​ឆ្លូង vs ​ក្រុម​​ស្រុក​ស្នួល​

  • វិញ្ញាសា​កុមារ៖ ក្រុម​ស្រុក​សំបូរ  vs ក្រុម​ស្រុក​ព្រែក​ប្រសព្វ​

ខាង​ក្រោម​ជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​

អត្ថបទ៖ មាន ម៉ានិត