Huawei សហការនឹង GoPro ផលិតកម្មវិធីកាត់តវីដេអូ
- 2017-02-28 01:57:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei សហការនឹង GoPro ផលិតកម្មវិធីកាត់តវីដេអូ
ចន្លោះមិនឃើញ
GoPro នឹង Huawei ទើបប្រកាសសហការគ្នាដើម្បីផលិតកម្មវិធីកាត់តវីដេអូសម្រាប់ភ្ជាប់ជាស្រេចជាមួយ EMUI 5.1 នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei។
បច្ចេកវិទ្យានេះនឹងបំពាក់បន្ថែមក្នុង App Quick របស់ GoPro ដែលមានស្រាប់ ហើយបច្ចេកវិទ្យាកាត់តវីដេអូនេះ នឹងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អាចបង្កើតវីដេអូដែលមានភាពទាក់ទាញខ្លាំងជាមួយមុខងារយ៉ាងសម្បូរបែប។
ដូចនេះមានន័យថាកម្មវិធី Quick ដែលមានមុខងារកាត់តវីដេអូ នឹងក្លាយជាកម្មវិធីផ្លូវការភ្ជាប់ជាស្រេចជាមួយស្មាតហ្វូនម៉ូដែលក្រោយរបស់ Huawei ដែលប្រើ EMUI 5.1 តែម្ដង៕