អ៊ុន អាលីហ្សា​ ផ្អាក​ការ​ងារ​សិល្បៈ​ចូល​បម្រើ​កង​ទ័ព​

  • 2017-03-03 06:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ុន អាលីហ្សា បាន​ប្រាប់​ Sabay ថា​ មួយ​រយៈ​នេះ​នាង​ឈប់​ទទួល​ថត​ខ្សែ​ភាព​យន្ត​ហើយ​ ដោយ​សារ​តែ​ជាប់​រវល់​ចូល​ហ្វឹក​ហាត់​ទាហាន​រយៈ​ពេល​៦​ខែ​។

បាន​ជា​ អាលីហ្សា សម្រេច​ចិត្ត​ចូល​ហ្វឹក​ហាត់​ទា​ហាន​ ដោយ​សារ​តែ​​​ចង់​ចូល​រួម​​ការ​ងារ​សង្គម​ មួយ​វិញ​ទៀត​នាង​បាន​ឃើញ​ប្រទេស​មួយ​ចំនួន​​​សុទ្ធ​សឹង​តែ​ស្រី​ស្អាត​បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​ទាហាន​"សម្រាប់​នៅ​ស្រុក​ខ្មែរ​យើង​អត់មាន​ស្រី​ស្អាត​ចូល​ធ្វើ​​ទា​ហាន​ទេ​ ដូច្នេះ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សិល្បៈ​មួយ​រូប​ ខ្ញុំ​ចង់​ចូល​រួម​ការ​ពារ​ប្រទេស​ជាតិ​​ដូច​នារី​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ដែរ​"។ អ៊ុន អាលីហ្សា ថ្លែង​។

តារា​សម្ដែង​ស្រី​វ័យ​ម្ភៃ​ឆ្នាំ​ជាង​បន្ត​ថា​ មុន​នឹង​សម្រេច​ចិត្ត​ដាក់​ពាក្យ​ហ្វឹក​ហាត់​ទា​ហាន​នេះ​ នាង​បាន​គិត​ច្បាស់​លាស់​ហើយ​ថា​រូប​នាង​អា​ច​ធ្វើ​បាន​ទោះ​បី​ជា​ជួប​ការ​លំបាក​ខ្លះ​ក៏​នាង​មិន​រា​ថយ​ដែរ​ នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​ពី​សមត្ថភាព​។ ជុំ​​វិញ​ការ​ចូល​វឹក​ហាត់​ទាហាន​នេះ​ដែរ​ អាលីហ្សា សម្រេច​ចិត្ត​ចូល​ដោយ​ខ្លួន​ឯង​ផ្ទាល់​មិន​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​គ្រួសារ​នោះ​ទេ​។ម្យ៉ាង​ទៀត​​​នាង​ក៏​គ្មាន​ខ្សែ​លោក​ហិត​ជា​ទា​ហាន​ដែរ​។

​​ ក្រោយ​ពី​ហ្វឹក​ហាត់​ទា​ហាន​ចប់​ អាលីហ្សា នឹង​ត្រឡប់​មក​សម្ដែង​ខ្សែ​ភាព​យន្ត​ដូច​ធម្មតា​វិញ​ដាច់​ខាត​នាង​មិន​បោះ​បង់​ការងារ​សិល្បៈ​ចោល​ឡើយ​​ គឺ​ចាប់​យក​ទាំង​ពីរ​ទាំង​ការងារ​សម្ដែង​ និង​ការងារ​រដ្ឋ​។ នាង បញ្ជាក់​៕​ ​​​​​

អត្ថបទ៖ ឆុង ស៊ីណាន