Torres ​​ឈរ​មើល​ Griezmann ​ស៊ុត​២​គ្រាប់​​ ទាំង​ញញឹម​​យប់​មិញ

  • 2017-03-06 02:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Fernando Torres ​ដែល​​​រង​របួស​ក្បាល​​សន្លប់​ស្ដូកស្ដឹង​កាល​សប្ដាហ៍​មុន​ ​បាន​ឈរ​អបអរ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​​ទាំង​ញញឹម​ ពេល​ក្រុម​ Atletico Madrid ​ឈ្នះ​ Valencia ​៣-០ ​នៅ​កីឡដ្ឋាន​ Vicente Calderon ​កាល​ពី​យប់​មិញ។

Torres ​​ពុំ​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ដូច​​ការ​រំពឹង​ទុក​នោះ​ទេ ដោយ​រូប​គេ​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ហើយ ​និង​ថែម​ទាំង​​អាច​ទៅ​មើល​ការ​ប្រកួត​​ក្រុម​របស់​ខ្លួន​លេង ​ប៉ុន្តែ​នៅ​មិន​ទាន់​អាច​​ចូល​លេង​បាន​ ​ដោយ​ត្រូវ​សម្រាក​មួយ​រយៈពេល​ខ្លី​សិន។

ងាក​ទៅ​ការ​ប្រកួត​ La Liga ​យប់​មិញ​​​វិញ ​ក្រុម​ Atletico ​បាន​យក​ឈ្នះ Valencia ​៣-០ ​ឲ្យ​ត​ដៃ​មិន​រួច​ ​ខណៈ​ដែល​តារា​ឆ្នើម​ Antoine Griezmann ​ស៊ុត​បាន​២​គ្រាប់​នៅ​នាទី​​ទី​១០ និង​​នាទី​៨៣ ហើយ​​ខ្សែ​ប្រយុទ្ធ Kevin Gameiro ​ស៊ុត​បាន​១​គ្រាប់ ​នាទី​៤៨។ លទ្ធផល​នេះ​ បាន​ជួយ​ឲ្យ​ Atletico ឈរ​នៅ​លេខ​៤ ​ដោយ​ចាញ់​ក្រុម​​លេខ​៣ ​Sevilla ​​៦​ពិន្ទុ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​