ឱកាស ​សិស្ស​-និស្សិត​ ​អាច​ទស្សនា​រឿង​ ខ្មែរ​ និង​បរទេស​ដោយ​ឥត​គិត​ថ្លៃ​ បាន​មក​ដល់​ហើយ

  • 2017-03-06 07:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង គឹម សោភា ប្រធាន​ផ្នែក​គ្រប់​គ្រង​ បាន​លើក​ឡើង​ថា​ ចំពោះ​សិស្ស​​និស្សិត​​ដែល​ពុំ​មាន​លទ្ធ​ភាព​អាច​ចូល​ទស្សនា​ខ្សែ​ភាព​យន្ត​ខ្មែរ​ ៨​ រឿង​ និង​បរទេស​១៣០​ ចំណង​ជើង​ដោយ​ឥត​គិត​ថ្លៃ​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​ចាប់​ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី​៩​ មីនា ឆ្នាំ​ ២០១៧​ ដែល​​រៀប​ចំ​ដោយ​សាល​មហា​ស្រព​ភាព​យន្ត​អន្តរជាតិ (CIFF) ។

ប្រ​ធាន​ផ្នែក​គ្រប់​គ្រង​ទូ​ទៅ​នៅ​មហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​បាន​​​រៀប​រាប់​ថា​ ភាព​យន្ត​ខ្មែរ​ និង​បរទេស​ដែល​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ក្នុង​ទីក្រុង​ភ្នំពេញ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ ៥០០០​រៀល(ប្រាំ​ពាន់​រៀល​)។ តែ​បើ​ទស្សនិកជន​ចង់​ទស្សនា​ឲ្យ​បាន​គ្រប់​រឿង​​ដែល​មក​ពី​៣៥​ ប្រទេស​​ចំណាយ​អស់​ត្រឹម​តែ​ ៥០០០០(​ប្រាំ​ម៉ឺន​រៀល​)​ ប៉ុណ្ណោះ​អាច​ចូល​មើល​រឿង​ទាំង​អស់​បាន​ហើយ​។

“ចាស​ដោយ​ឡែក​សម្រាប់​សិស្ស​និស្សិត​​ដែល​ពួក​គាត់​ពុំ​មាន​លទ្ធ​ភាព​ខាង​យើង​ឲ្យ​ពួក​គាត់​ចូល​មើល​បាន​​ដោយ​ឥត​គិត​ថ្លៃ​ ​ឧទាហរណ៍​ ក្នុង​រោង​កុន​មាន​ ៣០០​កៅអី​យើង​ចែក​ជូន​ពួក​គាត់​ ១៥០ កៅអី​ និង​១៥០​កៅអី​ទៀត​ សម្រាប់​អ្នក​ដែល​មាន​លិទ្ធ​ភាព​ទិញ​សំបុត្រ​ចូល​ទស្សនា​"។ អ្នកនាង គឺម សោភា និយាយ៕

​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន