ម៉ៃយ៉ា ពន្យល់​ស្នាម​សាក់​ យ័ន្ត៨ទិស​ លើ​ខ្នង

  • 2017-03-15 08:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"មាន​រឿង​ហេតុការណ៍​អី​ប្រុង​កើត​​ឡើង ​មាន​អ្វី​មក​ប្រាប់ ហាក់​ដូច​មាន​​អី​មក​កាន់​ខ្ញុំ​អី​ចឹង"​នេះ​ជា​ការ​លើក​ឡើង​របស់ តារា​សម្ដែង​ម៉ៃយ៉ា ដែល​បាន​សាក់​យ័ន្ត៨ទិស​លើ​ខ្នង ។

តារា​ស្រី​រូប​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​សាក់​រូប យ័ន្ត​៨ទិស​លើ​ខ្នង ជាង​១ឆ្នាំ​មក​ហើយ ពោល គឺ​តាំង​ពី​បាន​បោះជំហាន​ចូល​សិល្បៈ​​មក​ម្ល៉េះ។ តួឯក​ស្រី​ក្នុង​រឿង​"កញ្ញា​អំពិល​ផ្អែម"​ប្រាប់​ថា ស្នាម​សាក់​​មួយ​នេះ​នាង​ស្រលាញ់​ខ្លាំង​ណាស់ ហើយ​ហាក់​ដូច​ជា​មាន​​អ្វី​មួយ​ជំរុញ​ឲ្យ​ខ្លួន​ទៅ​សាក់​រូប​នេះ​ឡើង​តែ​ម្ដង។

ម៉ៃយ៉ា បាន​សាក់​នៅ​ហាង ជិត​ផ្ទះ​របស់​ខ្លួន មិន​បាន​ទៅ​សាក់​នៅ​ក្រៅ​ប្រទេស​ឡើយ។ នាង​​ថា ចាប់​តាំង​​ពី​​មាន​ស្នាម​សាក់​យ័ន្ត៨ទិស​ ការងារ​សិល្បៈ​កាន់​តែ​រីកចម្រើន​​ឡើងៗ ជា​មួយ​គ្នា​នោះ មាន​អ្នក​​សរសើរ​ថា ស្នាម​សាក់​របស់​​ខ្លួន​​ស្អាត​ខ្លាំង ​ជាពិសេស​អ្នក​សិល្បៈ​ជា​ច្រើន​ចង់​សាក់​រូប​យន្ត​​នេះ តាម​នាង ថែម​ទៀត​ផង។ ​

តារា​ស្រី​កូន​កាត់​អាល្លឺម៉ង់​រូប​នេះ​ មិន​ខ្វល់​ការ​លើក​ឡើង​​មតិ​មួយ​ចំនួន​ដែល​ថា មនុស្ស​​សាក់​​លើ​ដង​ខ្លួន​គឺ​ជា​មនុស្ស​កាច​សាហាវ ឬ អ្នក​លេង​ថ្នាំ​ឡើយ។ នាង​ថា វា​​គឺ​ជា​ការ​ស្រលាញ់ ហើយ​មនុស្ស​មិន​អាច​មើល​តែ​សំបក​ក្រៅ​បាន​ឡើយ។ លើក​ដង​ខ្លួន​ស្រីស្អាត​ ម៉ៃ​យ៉ា មាន​តែ​ស្នាម​សាក់​មួយ​កន្លែង​នេះ​ទេ តារា​ស្រី​រូប​នេះ​មិន​មាន​គម្រោង​សាក់​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ឡើយ។ សូម​ស្ដាប់​ការ​ពន្យល់​របស់​មៃយ៉ា ជុំវិញ​​ស្នាម​សាក​យ័ន្ត៨ទិស​លើ​ខ្នង របស់​នាង​ទាំង​អស់​គ្នា៕