ក្រោយបាត់​មុខ​ Yoon Eun Hye នឹង​ត្រលប់​មកវិញហើយ

  • 2017-03-09 07:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពិីបាត់​មុខមួយរយៈ ឥឡូវ​​ តារា​សម្ដែង​ស្រី​ដ៏​ក្រមិចក្រមើម​ Yoon Eun Hye ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​កំពុង​ជាប់​ថត​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ចិន​ ក្នុងនាម​ជា​អ្នកតំណាង​ផលិតផល​ ដោយ​​​ក្នុង​នោះ នាង​ក៏​បាន​ចុះ​កុងត្រា​ ជាមួយ​ផលិតផល​គ្រឿងសម្អាង​របស់​ចិន​ផង​ដែរ​។​

ចំពោះ​ផលិតកម្ម​ J ARMY ក៏​បាន​ជម្រាប​ជូន​ព័ត៌មាន​ចុង​ក្រោយ​របស់​តារា​ស្រី​រូប​នេះ​ដែរ​​ថា​ សព្វថ្ងៃ ​នាង​កំពុង​ត្រៀម​ខ្លួន​ត្រលប់​មក​វិញ​សារ​ជា​ថ្មី​ ហើយ​បង្ហាញ​មុខ​លើក​នេះ​ ខាង​ផលិតកម្ម​ ក៏​ដូចជា​ Yoon Eun Hye ផ្ទាល់​ កំពុង​គិត​ពី​គម្រោង​ក្នុង​ឆ្នាំ​ ២០១៧​នេះ​ ដោយ​នាំ​មក​នូវ​ស្នាដៃ​ភាពយន្ត​មួយ​ចំនួន​ និង​កម្មវិធី​ផ្សេងៗ​ទៀត​ផង​ដែរ​។

Yoon Eun Hye ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ ​ព្យាយាម​ស្រាវជ្រាវ​ បន្ទាប់​ពី​ការ​សម្ដែង​ជាមួយ Gong Yoo ក្នុង​ខ្សែ​ភាពយន្ត​ដ៏​ល្បី​ "Goblin” ដែល​ល្បី​កាល​ឆ្នាំ ២០០៧។​ តារា​ប្រុស​ស្រី​មួយ​គូ​នេះ​ ក៏​បាន​សម្ដែង​រួម​គ្នា​ដែរ ជា​តួឯក​ក្នុង​រឿង​ភាគ​កូរ៉េ​ "The 1st Shop of Coffee Prince” ដ៏​ពេញ​និយម​។​

តារា​ស្រី​ដែល​ល្បី​ខាង​តួ​ក្រមិចក្រមើម​រូប​នេះ​ ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង​ស្រី​ Baby V.O.X ផង​ដែរ​៕

ប្រភព៖ ilovekstars   ប្រែ​សម្រួល៖ យី សុធារី