មិន​ធ្លាប់​មាន​ទេ! ត្រាំ ហាម​ភ្ញៀវ​ទេសចរ​បរទេស មិន​ឲ្យ​ចូល​​សេតវិមាន

  • 2017-03-10 01:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូណាល់ ត្រាំ បាន​បើក​ទ្វា​សេតវិមាន​ឡើង​វិញ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​មើល​កម្សាន្ត ភ្ញៀវ​ទេសចរ​អង់គ្លេស និង​បរទេស​ផ្សេង​ទៀត នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ត្រូវ​បាន​គេ​ប្រាប់​ថា ពួកគេ​មិន​ស្វាគមន៍​ឲ្យ​ចូល​ទៅ​លើ​ផ្លូវ Pennsylvania Avenue ដែល​តភ្ជាប់​ពី​សេតវិមាន ទៅកាន់ អគារ United State Capitol ឡើយ។

ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូណាល់ ត្រាំ

សេតវិមាន​បាន​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​មើល​កម្សាន្ត​ជា​លើក​ដំបូង នៅ​ក្នុង​សប្ដាហ៍​នេះ ចាប់តាំង​ពី​លោក ត្រាំ ឡើង​កាន់​តំណែង ប៉ុន្តែ​ភ្ញៀវ​ទេសចរ​បរទេស ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ទៅ​ទាក់ទង​ស្ថានទូត​របស់​ខ្លួន នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ស្នើសុំ​សិទ្ធ​ចូល​សេតវិមាន​ទៅ​វិញ។ ផ្ទុយទៅវិញ ស្ថានទូត​បរទេស​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា បុគ្គល​ដែល​មិនមែន​ជា​ជនជាតិ​អាមេរិក បច្ចុប្បន្ន​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សេតវិមាន​ឡើយ។

សេតវិមាន

ពលរដ្ឋ​បរទេស​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សេតវិមាន ក្នុង​នោះ​រួម​មាន​ដូច​ជា អង់គ្លេស អូស្ត្រាលី កាណាដា និង ដាណឺម៉ាក ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា វា​គឺ​ជា​ការ​ហាមឃាត់​ដោយ​ចេតនា ឬ​គ្រាន់​តែ​ជា​ការ​ផ្អាក​មួយ​រយៈ ខណៈ​ពេល​ដែល​ប្រព័ន្ធ​ដំណើរការ​មួយ​ចំនួន​នៅ​ក្នុង​សេតវិមាន កំពុងតែ​ត្រូវ​គេ​រៀបចំ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង