តូច​មនោរា បង្ហាញ​ធាតុ​ពិត​ពេល​ដឹង​ ដួង​មេត្រី រៀប​ការ​ជាមួយ ដេតភូមិន្ទ

  • 2017-03-10 06:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​ថ្មី​ទៀត​ហើយ​ក្នុង​វីដេអូ​ភាគ "ស្រទន់​មន្ត​ស្នេហ៍" ដែល​ឈុត​នេះ​គឺ តូច​មនោរា បង្ហាញ​ធាតុ​ពិត​​របស់​ខ្លួន​ពេល​ដឹង​ថា​ ដួង​មេត្រី នឹង​រៀប​ការ​ជាមួយ ដេតភូមិន្ទ។

ត្រង់​ឈុត​នេះ​គឺ​ពេល​ដែល​ម្ដាយ​របស់​ ដួង​មេត្រី បាន​ប្រកាស​នៅ​ក្រុមហ៊ុន​ DM Empireថា មេត្រី នឹង​ត្រូវ​រៀបការ​ជាមួយ ដេតភូមិន្ទ ក្នុង​ពេល​ឆាប់ ដោយ​បាន​ពឹង​ពាក់ តូចមនោរា ដែល​ជា​មិត្តភ័ក្ដិ​របស់ មេត្រី​​ ឲ្យ​មក​ជួយ​រើស រ៉ូប​អាពាហ៍ពិពាហ៍ តែ​ពេល​នោះ​ តូចមនោរា បាន​បង្ហាញ​អាកប្បកិរិយា​មិន​ពេញ​ចិត្ត​ជា​ខ្លាំង និង​បង្ហាញ​ធាតុ​ពិត​ថា​នាង​មិន​ដែល​ចង់​រាប់​អាន មេត្រី ម្ដង​ណា​ឡើយ អ្វីៗ​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ល្ខោន។

តូច​មនោរា និង ដេតភូមិន្ទ

កុំភ្លេច​រង់​ចាំ​ទស្សនា​វីដេអូភាគ "ស្រទន់​មន្ត​ស្នេហ៍" ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នៅ​កញ្ចក់​ទូរទស្សន៍ CTN៕

ទស្សនា​វីដេអូ​ក្រៅ​ឆាក​ទាំង​អស់​គ្នា៖​​

អត្ថបទ៖ Samedy