ឡាន​គ្មាន​មនុស្ស​បើក នឹង​អាច​ចរាចរ​នៅ​​​​អាមេរិក​​​ឆ្នាំ​២០១៨

  • 2017-03-12 04:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​គ្មាន​​មនុស្ស​បើក ដែល​ពុំ​​មាន​​ដៃ​ចង្កូត​​បញ្ជា មិន​មាន​ប្រព័ន្ធ​ប្រអប់​លេខ ហ្វ្រាំង ត្រូវ​បាន​​តេស្ត​សាក​​ល្បង​ក្នុង​រដ្ឋ​ តិចសាស់ សហរដ្ឋអាមេរិក​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​។

​នៅ​ចុង​ឆ្នាំ​២០១៧ ឡាន​​​ដែល​ពុំ​ចាំ​បាច់​មាន​មនុស្ស​បើក​ នឹង​​អាច​ចរាចរ​​​​​​​លើ​ផ្លូវ​​សាធារណ​នៃ​​​​​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​​បាន​ នេះ​បន្ទាប់​ពី​​​​​​​ នាយកដ្ឋាន​​​មធ្យាបាយ​ធ្វើ​​ដំណើរ របស់​សហរដ្ឋអាមេរិក​បាន​​ដាក់​សំណើ​​ទៅ​​កាន់​ ថ្នាក់​ដឹក​នាំ​​រដ្ឋ​កាល​ពី​ថ្ងៃ​សុក្រ​​កន្លង​ទៅ​។ ​​

តាម​សារព័ត៌មាន​​ Daily Mail ឡាន​​​​គ្មាន​​មនុស្ស​បើក​ នឹង​មាន​​​​​​នៅ​ក្នុង​ទី​ផ្សារ​​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៨។ យ៉ាង​ណា​មិញ ទោះ​បី​ជា​​​ឡាន​​​​ដើរ​ដោយ​ស្វ័យប្រវត្តិ​ខាង​លើ​ បាន​តេស្ត​ដោយ​ជោគ​ជ័យ​​ លើ​ដង​វីថី​នៅ​អាមេរិក មាន​បទ​បញ្ញត្តិ​​មួយ​ចំនួន​បាន​ដាក់​ស្នើ​ឲ្យ​​​រោងចក្រ​ផលិត​ ត្រូវ​បំពាក់​ចង្កូត​ឡាន និង​ ប្រព័ន្ធ​ហ្វ្រាំង​​ផង​ដែរ ដើម្បី​បង្ការ​ក្នុង​ករណី​មាន​អាសន្ន​៕

អត្ថបទ៖ មាន រតនា