Leicester & Juventus ​ឡើង​វគ្គ​៨​ក្រុម​ UEFA Champions League

  • 2017-03-14 23:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​កញ្ជ្រោង​ខៀវ​ Leicester City ​​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ ដោយ​​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​​ចុង​ក្រោយ​ UEFA Champions League ​ហើយ​ បន្ទាប់​ពី​ឈ្នះ​ Sevilla ​២-០ ​កាល​ពី​យប់​មិញ ​និង​សរុប​ទាំង​២​ជើង​ ឈ្នះ​ ៣-២ បន្ទាប់​ពី​ជើង​ទី​១ ​នៅ​ទឹក​ដី​អេស្ប៉ាញ ពួកគេ​ចាញ់​ ២-១។

Leicester ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ថ្មី​ Craig Shakespeare ​​ធ្វើ​បាន​យ៉ាង​ល្អ​ ​ខណៈ​ដែល​ប្រធាន​ក្រុម​ Wes Morgan ​ស៊ុត​គ្រាប់​នាំ​មុខ​​នាទី​២៧ ​និង​ Marc Albrighton ​ស៊ុត​គ្រាប់​ទី​២ ​នាទី​៥៤។ ​ខ្សែ​បម្រើ​ Samir Nasri ​របស់​ក្រុម​ Sevilla ​ត្រូវ​ពិន័យ​កាត​ក្រហម (លឿង​២​ដង) នៅ​នាទី​៧៤ ​បន្ទាប់​ពី​ជល់​ក្បាល​ជាមួយ​ Jamie Vardy។ នៅ​នាទី​៨០ Steven Nzonzi ​របស់​ក្រុម​ Sevilla ​មាន​ឱកាស​ស៊ុត​បាល​ពិន័យ​១១​ម៉ែត្រ​ដែរ ប៉ុន្តែ​ត្រូវ​អ្នកចាំទី​ Kasper Schmeichel ជួយ​សង្គ្រោះ​បាន។

ចំណែក​ឯ​ក្រុម​ជើង​ឯក​អ៊ីតាលី Juventus ​ក៏​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ដែរ ​បន្ទាប់​ពី​ឈ្នះ​ FC Porto ១-០ ​យប់​មិញ​ទៀត ​និង​សរុប​ទាំង​ពីរ​ជើង​ឈ្នះ​ ៣-០។ ១​គ្រាប់​របស់​ម្ចាស់​ផ្ទះ​ Juventus ​យប់​មិញ​ រក​បាន​ដោយ​ Paulo Dybala តាម​រយៈ​​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ ​នាទី​៤២ ​បន្ទាប់​ពី​ Maxi Periera ​ត្រូវ​ពិន័យ​កាត​ក្រហម ​ដោយសារ​យក​ដៃ​ប៉ះ​បាល់​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​