MSX ឆ្នាំ​ ២០១៧ ចេញ​ហើយ​មាន​ប្រព័ន្ធ​ហ្វ្រាំង​ ABS យ៉ាង​អេម​

  • 2017-03-15 02:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ហុងដា​បាន​បង្ហាញ​ម៉ូតូ​ MSX ស៊េរី​ថ្មី​ឆ្នាំ​ ២០១៧ ដែល​មាន​បន្ថែម​​ចំណុច​ពិសេសៗ​មួយ​ចំនួន​កាន់​តែ​អេម​ជាង​ MSX ស៊េរី​មុន។

​MSX 125SFស៊េរី​ថ្មី​នេះ​មាន​ចេញ​លក់​ជា​ ៣ ប្រភេទ​រួម​មាន​ប្រភេទ​​​​ផលិត​មាន​កំណត់​ (The Ultimate Pink Limited Edition), ប្រភេទ​ប្រើ​ហ្វ្រាំង​ ABS រួម​ទាំង​ប្រភេទ​ធម្មតា។ សម្រាប់​ប្រភេទ​ផលិត​មាន​កំណត់​ The Ultimate Pink Limited Edition មាន​ការ​រចនា​រូបរាង​ខាង​ក្រៅ​ពិសេស​ខុស​ពី​គេ​ដោយ​មាន​ផ្នែក​ជា​ច្រើន​រចនា​ដោយ​ពណ៌​ស្វាយ​រួម​មាន​ខ្ចៅ, ឈ្នាន់ និង ខ្មង​កង់​ជា​ដើម។

ចំណែក​ប្រភេទ​ប្រើ​ហ្វ្រាំង​ ABS វិញ​មាន​ជម្រើស​ពណ៌​ក្រហម​ និង​ ​ពណ៌​ខ្មៅ ដែល​មាន​ការ​រចនា​តែម​ SF លើ​តួ​ខ្លួន​ម៉ូតូ​រាង​ស្អាត​ប្លែក​ខុស​ពី​ប្រភេទ​ដទៃ។ ចំណុច​ពិសេស​របស់​វា​គឺ​​នៅ​លើ​ហ្វ្រាំង​ ABS ផ្ទាល់​ដោយ​កន្លង​មក​ម៉ូដែល​ MSX មិន​ធ្លាប់​ប្រើ​ហ្វ្រាំង​នេះ​ឡើយ។

ដោយ​ឡែក​សម្រាប់​ប្រភេទ​ធម្មតា​វិញ​មាន​ជម្រើស​បួន​ពណ៌​គឺ​មាន​ពណ៌​ខៀវ, ក្រហម​, ស្វាយ និង ពណ៌​បៃតង​ខ្ចី។ ការ​រចនា​រូប​រាង​របស់​ប្រភេទ​នេះ​ហាក់​មិន​មាន​ការ​ខុស​ប្លែក​ពី​ MSX 125SF ឆ្នាំ​ ២០១៦ ប៉ុន្មាន​ឡើយ។

​​​​សម្រាប់​ទីផ្សារ​ប្រទេស​ថៃ​ប្រភេទ​ផលិត​មាន​កំណត់​មាន​តម្លៃ​ប្រមាណ​​ ២ ៣២៥ ដុល្លារ, ប្រភេទ​ប្រើ​ហ្វ្រាំង​ ABS តម្លៃ​​ប្រមាណ​ ២ ២០០ ដុល្លារ និង ប្រភេទ​ធម្មតា​តម្លៃ​ប្រមាណ​ ២ ០០០ ដុល្លារ៕​​

ប្រភព៖ APHonda   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី